កម្លាំងរបស់អធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យ០២នាក់ជាក់ស្ដែងពីបទប៉ុនប៉ងលួច - BNP

Breaking

Tuesday, October 1, 2019

កម្លាំងរបស់អធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យ០២នាក់ជាក់ស្ដែងពីបទប៉ុនប៉ងលួច

ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ០៩:៣០នាទីព្រឹក កម្លាំងរបស់អធិការដ្ឋាន នគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យ០២នាក់ជាក់ស្ដែងពីបទប៉ុនប៉ងលួច (ប៉ុនប៉ងលួចម៉ូតូ) ប្រព្រឹត្តនៅចំណុចលើដងផ្លូវ លេខ២៧១កែងផ្លូវ លេខ២៦៥ ក្រុមទី០៧ ភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យដែលឃាត់ខ្លួនមាន ១-ឈ្មោះ សៅ ដាណា ហៅ ខ្នា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិនបាគូ សង្កាត់ ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
២-ឈ្មោះ  ប៊ិន សុភ័ក្រ្ត ហៅ ភ័ក្រ្ត ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលមិនស្គាល់លេខ ផ្លូវបេតុង សង្កាត់អូរបែកក្អម ខណ្ឌ សែនសុខ រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យកមាន ម៉ូតូម៉ាក Honda I con ពណ៌លឿង លាយស អត់ស្លាកលេខ ដែលមានលេខតួនិងលេខម៉ាស៊ីន: 0002165 (ចាប់យកពីឈ្មោះ សៅ ដាណា ) និងដែកសំរាប់កាច់កម៉ូតូចំនួន០១ , សោរទីបលេខ៨ ចំនួន០១ ,ទូរស័ព្ទ ដៃ០១គ្រឿងម៉ាក Nokia ស៊េរី 105 ពណ៌ក្រហម ប្រើស៊ីមលេខ 096 4030599 ចាប់យកពីឈ្មោះ ប៊ិន សុភ័ក្រ្ត ) ។

ការធ្វើតេស្តិ៍ស្វែងរកសារធាតុញៀនក្នុងទឹកនោមជនសង្ស័យទាំងពីរនាក់នេះ ជាលទ្ធផល មានភាព វិជ្ជមាន ។ បច្ចុប្បន្ន:ជនសង្ស័យទាំងពីរខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់ ។


No comments:

Post a Comment

Pages