ប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០៧នាក់ ករណីលួចម៉ូតូ - BNP

Breaking

Monday, September 23, 2019

ប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០៧នាក់ ករណីលួចម៉ូតូ

ភ្នំពេញ៖ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១៤ និង៣០នាទី ប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០៧នាក់ ករណីលួចម៉ូតូ នៅចំណុច ក្នុងបរិវេណផ្ទះជួល ផ្លូវបេតុង ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ បង្កឡើងដោយជនសង្ស័យ ០៧នាក់ ។

ជនសង្ស័យ ០៧នាក់រួមមាន ៖
 ១- ឈ្មោះ ឆាយ សុខគីម ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវរថភ្លើង ភូមិប៉ប្រកខាងជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន) ។
 ២- ឈ្មោះ ឆាយ គីមលីន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវរថភ្លើង ភូមិប៉ប្រកខាងជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន) ។
 ៣- ឈ្មោះ ទួ តុំ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវរថភ្លើង ភូមិប៉ប្រកខាងជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន) ។
 ៤- ឈ្មោះ ហីម រ៉ាយុទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិគោកចំបក់ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន) ។
 ៥- ឈ្មោះ ឆាយ សុខ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវរថភ្លើង ភូមិប៉ប្រកខាងជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ (គ្មានសារធាតុញៀន)
 ៦- ឈ្មោះ ទឹម ហូភារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវរថភ្លើង ភូមិប៉ប្រកខាងជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន)
 ៧- ឈ្មោះ គ សីហា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិទួលកី សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន) ។

ជនរងគ្រោះ ០៣នាក់រួមមាន ៖
 ១- ឈ្មោះ សួស សំណាង ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបើលបរ ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
 ២- ឈ្មោះ សុខ កំសាន្ត ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកសាលាLSI  ក់នៅបន្ទប់ជួល ផ្លូវលំ ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
 ៣- ឈ្មោះ ស្រ៊ាន់ ស្រីមុំ ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន ក់នៅបន្ទប់ជួល ផ្លូវលំ ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
សម្ភារៈបាត់បង់ ៖ ម៉ូតូ០២គ្រឿង (ទី១-ម៉ាកប៊ីក ពណ៌ក្រហមលាយខ្មៅសេរីចាស់ ពាក់ស្លាកលេខភ្នំពេញ1L-0196 (បាត់បង់) , ទី២-ម៉ូតូម៉ាក សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញ1GT-3982 (បាត់បង់) ។ សម្ភារៈបន្សល់ទុក ៖ ដែកចុងស្រួច សម្តាប់បំផ្លាញសោ មួយចំនួន និងម៉ូតួ០១គ្រឿង ម៉ាកវ៉េវ ពណ៍ក្រហមលាយខ្មៅ សេរីចាស់ ពាក់ស្លាកលេខភ្នំពេញ1L-0196 (ប្រគល់ឲ្យជនរងគ្រោះវិញ) ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕



No comments:

Post a Comment

Pages