លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមនាយឧត្តមសេនីយ៍ព្រឹទ្ធាចារ្យ ប៊ូ ថង - BNP

Breaking

Thursday, September 19, 2019

លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមនាយឧត្តមសេនីយ៍ព្រឹទ្ធាចារ្យ ប៊ូ ថង

ខេត្តរតនគិរី៖ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩​គណៈប្រតិភូខេត្តកោះកុង ដឹកនាំដោយលោកជំទាវ មិថុនា ភូថង អភិបាលខេត្តបានអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមនាយឧត្តមសេនីយ៍ព្រឹទ្ធាចារ្យ   ប៊ូ ថង សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិកាកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាទីព្រឹក្សាផ្ទាល់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបាទទួលមរណៈភាព កាលពីថ្ងៃព្រហស្បត្តិ៍ ទី១២ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង០១:២០នាទីយប់ ក្នុងជន្មាយុ៨២ឆ្នាំ ដោយរោគាពាធ។

សពរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ព្រឹទ្ធាចារ្យ   ប៊ូ ថង ត្រូវបានតម្កល់ទុកធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីសាសនា និងទំនៀមទម្លាប់របស់ជនជាតិភាគតិច ចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅក្នុងគេហដ្ឋាន ភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ៕




No comments:

Post a Comment

Pages