ឯកឧត្តម គួច ចំរើន ដឹកនាំកិច្ចប្រជុំ ស្នើសុំធ្វើរបង និងកាន់កាប់ដីដែលមានប័ណ្ណសម្គាល់សិទ្ធិប្រើប្រាស់ - BNP

Breaking

Friday, September 13, 2019

ឯកឧត្តម គួច ចំរើន ដឹកនាំកិច្ចប្រជុំ ស្នើសុំធ្វើរបង និងកាន់កាប់ដីដែលមានប័ណ្ណសម្គាល់សិទ្ធិប្រើប្រាស់

ខេត្តព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិភាក្សាករណីលោក គាត សុវណ្ណ ស្នើសុំធ្វើរបង និងកាន់កាប់ដីដែលមានប័ណ្ណសម្គាល់សិទ្ធិប្រើប្រាស់ដីធ្លី ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ដោយមានការចូលរួមពីមន្ត្រីជំនាញ និងសាក្សី នៅសាលាខេត្តព្រះសីហនុ នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ។

តាមការបង្ហាញរបស់លោក គាត សុវណ្ណ ជាម្ចាស់ដី បានស្នើសុំធ្វើរបង និងកាន់កាប់ដីដែលមិនទាន់មានប័ណ្ណសម្គាល់សិទ្ធិប្រើប្រាស់ដីធ្លីស្ថិតនៅភូមិ១ សង្កាត់៣ ក្រុង ខេត្តព្រះសីហនុ នឹងការអះអាងរបស់សាក្សី រួមទាំងការបញ្ជាក់ពីលោកប្រធានភូមិបាល ក្រុងព្រះសីហនុថា ក្បាលដីលេខ ៣០០៣ , ៣០០៤ និង៣០០៥ មិនទាន់មានទិន្នន័យ ដោយឡែកក្បាលដីដែលនៅជុំវិញមានទិន្នន័យប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុអស់ហើយ  ។

ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំឱ្យមន្ត្រីសុរិយោដីអនុវត្តនីតិវិធីចុះបញ្ជីក្បាលដី រួចបិទផ្សាយជាសាធារណៈ បើមិនមានការប្តឹងជំទាស់ ឬការតវ៉ានោះទេ និងចេញប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុជូនលោក គាត សុវណ្ណ ដោយឡែកចំពោះការសុំធ្វើរបង មិនបានអនុញ្ញាតនោះទេ រង់ចាំមានប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុសិន ទើបធ្វើរបងប្រកបដោយតម្លាភាព និងការទទួលស្គាល់តាមផ្លូវច្បាប់ ៕




No comments:

Post a Comment

Pages