ឃាត់ខ្លួនប្រុសស្រី៥នាក់ ពាក់ពន្ធ័ករណីរក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន - BNP

Breaking

Monday, September 30, 2019

ឃាត់ខ្លួនប្រុសស្រី៥នាក់ ពាក់ពន្ធ័ករណីរក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ៖ នៅថ្ងៃ អាទិត្យ ១កើត ខែ អាស្សុជ  ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែ កញ្ញា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៦ម៉៤០នាទី កម្លាំងនគរបាលប៉ុស្តិ៍​បឹងទំពន់ទី២ បានសហការជាមួយកម្លាំងសាលាសង្កាត់បឹងទំពន់ទី២ ចុះត្រួតពិនិត្យរដ្ឋបាលនៅចំណុចផ្ទះជួលគ្មានលេខ ផ្លូវ​២៦បេតេ ភូមិ ត្នោតជ្រុំ៦ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ក្នុងនោះកម្លាំងសមត្ថកិច្ចឃាត់​ខ្លួន​ជនសង្ស័យ​ចំនួន០៥ នាក់ ពីបទរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែល​មាន​ឈ្មោះ ៖
១-ឈ្មោះ សុខ ស្រីនាង ហៅ កា ភេទ ស្រី អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បុគ្គលិកខារ៉ាអូខេ ទីលំនៅផ្ទះជួលគ្មានលេខ  ផ្លូវ​២៦បេតេ  ភូមិ ត្នោតជ្រុំ៦ សង្កាត់ បឹងទំពន់ទី២ ខណ្ឌ មានជ័យ រាជធានី​ភ្នំពេញ ​ ។
២-ឈ្មោះ រ៉ន សុខចិន្តា  ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ខ្ចៅ ទីលំនៅផ្ទះជួលគ្មានលេខ  ផ្លូវ​បេតុង សង្កាត់ បឹងត្របែក ខណ្ឌ ចំការមន រាជធានី​ភ្នំពេញ ​ ។
៣-ឈ្មោះ តាន់ នី ហៅ តឿ  ភេទ ស្រី អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅផ្ទះជួល ខណ្ឌ ច្បារអំពៅ រាជធានី​ភ្នំពេញ ​ ។
៤-ឈ្មោះ ងូយ ពិសី ហៅ ស្រីម៉ៅ  ភេទ ស្រី អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅផ្ទះជួល សង្កាត់ ចោមចៅ  ខណ្ឌ ពោធិ៍សែនជ័យ  រាជធានី​ភ្នំពេញ ​ ។
៥-ឈ្មោះ សុខ ពេជ្រ ហៅ ថា  ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ និង​ទីលំនៅមិនពិតប្រាកដ  ។

វត្ថុតាងដកហូតបានរួមមាន ក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន)​ ចំនួន០៣កញ្ចប់ថង់(កញ្ចប់តូច០២,កញ្ចប់ធំ០១) និងម៉ូតូ០១គ្រឿងម៉ាកវ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ ។ បច្ចុប្បន្ន​​ជន​សង្ស័យទាំង០៥នាក់ខាងលើ  ត្រូវបានឃាត់​ខ្លួននៅ​អធិការដ្ឋាននគរ​បាល​ខណ្ឌមានជ័យ ដើម្បី​កសាង​​សំណុំ​រឿងចាត់តាមនីតិវិធី។


No comments:

Post a Comment

Pages