កម្លាំងកងរាជអាវុធហត្ថមូលដ្ឋានស្រុកឱរ៉ាល់ បន្តរុករក ប្រទះឃើញឈើខ្នាតយក្ស១០ដុលជាង៦០ម៉ែត្រគីប ដែលដឹកពីតំបន់ផ្សេងមកលាក់ទុកក្នុងព្រៃ - BNP

Breaking

Thursday, September 5, 2019

កម្លាំងកងរាជអាវុធហត្ថមូលដ្ឋានស្រុកឱរ៉ាល់ បន្តរុករក ប្រទះឃើញឈើខ្នាតយក្ស១០ដុលជាង៦០ម៉ែត្រគីប ដែលដឹកពីតំបន់ផ្សេងមកលាក់ទុកក្នុងព្រៃ

ខេត្តកំពង់ស្ពឺ៖ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឱរ៉ាល់ បានបន្តការរុករកបទល្មើសធនធានធម្មជាតិ ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ បានបន្តរុករកនៅក្នុងព្រៃខាងលិច ភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ជាកន្លែងឈ្មួញលាក់ឡានបាកុងពីលើកមុន ក៏បានប្រទះឃេីញឈេីប្រភេទម្រេញ៩ដុំ មុខធំៗ និងគគីរចំនួន ១ដុំ ដែលឈ្មួញបានលាក់ ចំនួន៥ទីតាំងក្នុងព្រៃមួយកន្លែងស្ថិតក្នុងភូមិ-ឃុំខាងលើ ។ ឈើដែលរកឃើញនោះមាន ចំនួន១០ដុំស្មើ ៥៧,៤៧២ ម៉ែត្រគីប ចំណែកឯឈើម្រេញចំនួន ៤៥ សន្លឹកទៀតស្មើ ៣,៣៧៥ ម៉ែត្រគីប ដែលជនមិនស្គាល់មុខយកមកលាក់ទុក ។ 

វត្ថុតាងទាំងនេះត្រូវបាន ឯកឧត្តម វុី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ជាគណបញ្ជាការឯកភាពខេត្ត បានអញ្ជេីញត្រួតពិនិត្យមើលផងដែរ ។
បច្ចុប្បន្នកម្លាំងកងរាជអាវុធហត្ថស្រុកកំពុងការពារ រងចាំប្រមូល និងប្រគល់ជូនជំនាញដើម្បីអនុវត្តតាមនិតិវិធី ។




No comments:

Post a Comment

Pages