កងរាជអាវុធហត្ថស្រុកឱរ៉ាល់ ចាប់បានតែរថយន្តប៉ាកុងចំនួន០៣គ្រឿង និងឈើ០២ដុំជិត១០ម៉ែត្រត្រីគុណ - BNP

Breaking

Wednesday, September 4, 2019

កងរាជអាវុធហត្ថស្រុកឱរ៉ាល់ ចាប់បានតែរថយន្តប៉ាកុងចំនួន០៣គ្រឿង និងឈើ០២ដុំជិត១០ម៉ែត្រត្រីគុណ

ខេត្តកំពង់ស្ពឺ៖ កាលពីម្សិលមិញ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកឱរ៉ាល់ ដឹកនាំដោយលោក វរសេនីយ៍ទោ សោម ពុទ្ធតារា មេបញ្ជាការស្រុក បានរុករកឃើញរថយន្តកែច្នៃ (ប៉ាកុង) ចំនួន០៣គ្រឿង និងឈើគគីរចំនួន០២ដុំ ដែលស្មើ ៩ម៉ែត្រត្រីគុណ ៦៦៩ផ្លាន នៅក្នុងព្រៃស្ថិតក្នុងភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

បច្ចុប្បន្ន ឈើគគីរ០២ដុំ បានប្រគល់ឲ្យមន្ត្រី ផ្នែករដ្ឋបាលព្រៃឈើឱរ៉ាល់រក្សាជាអ្នកទុក ចំណែករថយន្តកែច្នៃប៉ាកុង យកមករក្សាទុកជាណ្តោះអាសន្ននៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកឱរ៉ាល់ ដើម្បីស្រាវជ្រាវរកមុខសញ្ញា ប្រព្រឹទ្ធបទល្មើសព្រៃឈើបន្ត៕




No comments:

Post a Comment

Pages