បុរសម្នាក់អារកសម្លាប់ប្រពន្ធរួចអារកខ្លួនឯង ផ្អើលអ្នកភូមិ និងសមត្ថកិច្ចមូលដ្ឋាន - BNP

Breaking

Wednesday, September 25, 2019

បុរសម្នាក់អារកសម្លាប់ប្រពន្ធរួចអារកខ្លួនឯង ផ្អើលអ្នកភូមិ និងសមត្ថកិច្ចមូលដ្ឋាន

ភ្នំពេញ៖ បុរសញៀនថ្នាំម្នាក់ប្រើប្រាស់ថ្នាំញៀនរហូតដល់បែក ឈ្លោះជាមួយប្រពន្ធ ប្រដាប់ដោយកូនកាំបិតអារកសម្លាប់ប្រពន្ធ ស្លាប់ក្នុងថ្លុកឈាម ហើយអារកខ្លួនឯងរងរបួសធ្ងន់ សមត្ថកិច្ចសធាក់ទ្វារសម្រុកចូលទៅចាប់ ផ្អើលប្រជាពលរដ្ឋ សមត្ថកិច្ច កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ នៅបន្ទប់ជួល ភូមិក្បាលដំរី១ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ។

ភាគីខាងប្តីមានឈ្មោះ យា វិត អាយុ៣០ឆ្នាំ មានទីលំនៅភូមិម៉ោងទ្រេត ឃុំសំបូរ ស្រុករមាសហែក ខេត្តស្វាយរៀង ។ ចំណែកប្រពន្ធស្លាប់ក្នុងថ្លុកឈាម ឈ្មោះ យិន ធិញ អាយុ៤២ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិថ្មី ឃុំជ្រៃធំ ស្រុករមាសហែក ខេត្តស្វាយរៀង ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា ប្តីញៀនថ្នាំ ផ្ទះុជម្លោះជាមួយប្រពន្ធតាំងពីវេលាជិតភ្លឹថ្ងៃទី២៥នេះមកម្លេះ ខឹងសុំលុយទិញថ្នាំញៀនមិនបាន រហូតដល់វេលាម៉ោង៧ព្រឹក ស្រាប់តែអារកប្រពន្ធ ស្លាប់ក្នងថ្លុកឈាម ផ្អើលអ្នកជិតខាង រាយការណ៍ប្រាប់សមត្ថកិច្ចចុះទៅអន្តរាគមន៍ ធាក់ទ្វារសម្រុកចូលជួយ តែប្រពន្ធស្លាប់ក្នុងថ្លុកឈាមទៅហើយ ប្តីរងរបួសធ្ងន់ ហៅរថយន្តសង្គ្រោះដឹកបញ្ជូនទៅមន្ទីរពេទ្យ ។

ករណីឃាតកម្មខាងលើ សមត្ថកិច្ចចុះទៅពិនិត្យ កោសល្យវិច័យ លើសាកសពស្ត្រីជាប្រពន្ធ រួចទំនាក់ទំនងទៅក្រុមគ្រួសារ មកទទួលដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកជនសង្ស័យដឹកយកទៅមន្ទីរពេទ្យ សមត្ថកិច្ចកសាងសំណុំរឿងតាមនីតិវិធី ៕





No comments:

Post a Comment

Pages