ឃាត់ខ្លួនជនបរទេសពីរនាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីលួចឥវ៉ាន់ក្នុងផ្សារទំនើប - BNP

Breaking

Saturday, August 31, 2019

ឃាត់ខ្លួនជនបរទេសពីរនាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីលួចឥវ៉ាន់ក្នុងផ្សារទំនើប

ខេត្តសៀមរាប​៖ ក្រោយពីទទួលបានដំណឹងពីម្ចាស់ផ្សារទំនើបអង្គរ ថាមានជនសង្ស័យលួចអីវ៉ាន់ កម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី បានចាត់កម្លាំងចុះទៅចំនុចផ្សារទំនើបអង្គរ ដែលស្ថិតនៅភូមិ សាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ហើយបាននាំខ្លួនជនបរទេសចំនួន​២នាក់ដែលជាជនសង្ស័យ មកសាកសួរនៅការិយាល័យ នៅ​​វេលាម៉ោង​១១:៤០នាទីថ្ងៃត្រង់កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ ។

សមត្ថកិច្ចបានបញ្ជាក់អោយដឹងថា ជនបរទេសទាំង​២នាក់មាន៖ ទី១​ឈ្មោះ ALEKSANDR ORBACHEBSKII ភេទ​ប្រុស កើតថ្ងៃទី ១៥-០៧-១៩៨៥ ជនជាតិរុស្ស៊ី មិនមានលិខិតឆ្លងដែនជាប់ខ្លួន មុខរបរគ្មាន ស្នាក់នៅ ហូស្តែល DORM POINT ស្ថិតនៅភូមិ សាលាកំរើក សង្កាត់ សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ ទី២​ឈ្មោះ ALEXANDER FOKIN ភេទប្រុស កើតថ្ងៃទី ១២-០៩-១៩៨៧ ជនជាតិរុស្ស៊ី មិនមានលិខិតឆ្លងដែនជាប់ខ្លួន មុខរបរ អ្នកបង្កើតគេហទំព័រតាមអ៊ិនធើណិត ស្នាក់នៅហូស្តែល DORM POINT ភូមិ សាលាកំរើក សង្កាត់ សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។

ឆ្លងតាមការសាកសួររបស់មន្រ្តីជំនាញ ជនសង្ស័យទាំង២នាក់បានសារភាពថា នេះជាលេីកទីបីដែលពួកគេធ្វើសកម្មភាពលួចអីវ៉ាន់ផ្សេងៗពីក្នុងផ្សារទំនើបមួយនេះ ។

បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់នេះត្រូវបានលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាបសម្រេចឲ្យឃាត់ខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី៕


No comments:

Post a Comment

Pages