កម្លាំងនគរបាលប៉ុស្តិ៍បឹងទំពន់ទី២ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយបានធ្វើសកម្មភាពលួចម៉ូតូពីបុរសម្នាក់ - BNP

Breaking

Tuesday, August 20, 2019

កម្លាំងនគរបាលប៉ុស្តិ៍បឹងទំពន់ទី២ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយបានធ្វើសកម្មភាពលួចម៉ូតូពីបុរសម្នាក់

ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង២៣:១០នាទី កម្លាំងនគរបាលប៉ុស្តិ៍បឹងទំពន់ទី២ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលមានឈ្មោះ ត្រឹក ប៊ុណ្ណារ៉ា ហៅចាប ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ២៣៤ ផ្លូវលំ ភូមិថ្មី សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរបើករ៉ឺម៉កដឹកឈើ (មានផ្ទុកសារធាតុញៀន) ក្រោយពីបានធ្វើសកម្មភាពលួចយកម៉ូតូគេ នៅចំណុចក្លោងទ្វារវត្តពោធិ៍ញាណ ផ្លូវលេខ៣៩MC ក្រុមទី០២ ភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពន់ទី២ ខណ្ឌ មានជ័យ  រាជធានីភ្នំពេញ កាលពី ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង០៨:៣០នាទី ។

សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័បានធ្វើសកម្មភាព ខណៈពេលដែលជនរងគ្រោះបានឈប់ម៉ូតូចុះបត់ជើងតូចនៅចំណុចកើតហេតុខាងលើ ដោយពុំបានដកកូនសោរចេញពីម៉ូតូ ។

​​ជនរងគ្រោះឈ្មោះ សាន្ត បញ្ញា ភេទប្រុស អាយុ២៨ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិគោកឪឡឹក សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មុខរបរ កម្មកររោងចក្រ។ ម៉ូតូដែលជនសង្ស័យលួច ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរី២០១៨ (បិទតែម២០១៩) លេខតួ+លេខ ម៉ាស៊ីន៥២៧៣១១០ ពាក់ស្លាកលេខ ភ្នំពេញ 1HA-9569 ។

បច្ចុប្បន្នជនសង្ស័យឈ្មោះ ត្រឹក ប៊ុណ្ណារ៉ា ហៅ ចាប ឃាត់ខ្លួននៅអធិការដ្ឋាន នគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ។

No comments:

Post a Comment

Pages