កុំចេះតែហ៊ានស្រួលមិនស្រួលដេកគុក!! ក្មេងទំនើង២ក្រុមដេញវាយគ្នាតាមផ្លូវ ត្រូវបូលិសប៉ុស្តិ៍ចោមចៅ២ចាប់ឃាត់ខ្លួន - BNP

Breaking

Monday, August 19, 2019

កុំចេះតែហ៊ានស្រួលមិនស្រួលដេកគុក!! ក្មេងទំនើង២ក្រុមដេញវាយគ្នាតាមផ្លូវ ត្រូវបូលិសប៉ុស្តិ៍ចោមចៅ២ចាប់ឃាត់ខ្លួន

ភ្នំពេញ៖ ក្មេងទំនើង២ក្រុមដេញវាយគ្នាតាមផ្លូវ បង្កភាពរញ៉េរញ៉ៃ និងភយ័ខ្លាចដល់ប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរតាមផ្លូវជាខ្លាំង ក្រោយមកពួកគេក៏ត្រូវបូលិសប៉ុស្តិ៍ចោមចៅ២ចាប់ឃាត់ខ្លួន នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង២៣និង៣០នាទីចំណុចតាមបណ្តោយផ្លូវចោមចៅ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ក្រុមទី១មានគ្នា២នាក់ ទី១ឈ្មោះ ខេង ឈីវ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ទី២ឈ្មោះ ផុន ម៉ៅ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
វត្ថុតាងដកហូត៖ ខ្សែក្រវ៉ាត់ចំនួន២ និងម៉ូតូ១គ្រឿងម៉ាកហុងដា សេ១២៥ស៊េរី០១០ ស្លាកលេខ ភ្នំពេញ 1AP-6315 របស់ ខេង ឈីវ។

ក្រុមទី២មានគ្នា២នាក់ដែរ ទី១ឈ្មោះ ចែម យី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាងធ្វើតុទូ ស្នាក់នៅឃ្លាំងភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន)។
ទី២ឈ្មោះ អឿត អៀត ភេទប្រុសអាយុ២៥ឆ្នាំ មុខរបរជាងធ្វើតុទូ ស្នាក់នៅឃ្លាំងភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន) ។
វត្ថុតាងដកហូត៖ ម៉ូតូមួយគ្រឿងម៉ាក ហុងដា MSX ពណ៍ខ្មៅ ស្លាកលេខ ភ្នំពេញ 1GS-2028 ជារបស់ឈ្មោះ ចែម យី។

បច្ចុប្បន្នជនសង្ស័យបានបញ្ចូនទៅកាន់ផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន រងចាំឡើងតុលារការចាត់ការតាមនិតិវិធី៕

No comments:

Post a Comment

Pages