សិស្សសាលាម្នាក់លង់ទឹករណ្ដៅដីស្លាប់ ចំណោមគ្នា៥នាក់ ដែលចុះលេងទឹក និងជិះក្បូន - BNP

Breaking

Friday, June 2, 2023

សិស្សសាលាម្នាក់លង់ទឹករណ្ដៅដីស្លាប់ ចំណោមគ្នា៥នាក់ ដែលចុះលេងទឹក និងជិះក្បូន

(ភ្នំពេញ)៖  នៅល្ងាចថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចរណ្តៅដីចាស់មួយកន្លែង ស្ថិតនៅខាងកើតវត្តតាភេម ភូមិទួលតាឡាត់ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

ក្មេងប្រុសសិស្សសាលាម្នាក់ ក្នុងចំណោមគ្នា៥នាក់ បានលង់ទឹកស្លាប់ខណៈពួកគេនាំគ្នាទៅងូតទឹក និងជិះក្បូនលេងនៅក្នុងទឹករណ្តៅដីមួយកន្លែង ហើយពេលកំពុងចែវក្បូនលេង ក៏ស្រាប់តែរបូតច្រវាពីដៃធ្លាក់ចូលទឹក។ ពេលនោះក្មេងប្រុសម្នាក់ខាងលើ បានលោតចេញពីក្បូន ហែលទឹកទៅយកច្រវា ក៏បណ្តាលឲ្យក្មេងលង់លិចបាត់ទៅក្នុងទឹកបង្កឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង។

សមត្ថកិច្ចបានឲ្យដឹងថា ក្មេងប្រុសដែលស្លាប់ឈ្មោះ កុល សម្បត្តិរាជ អាយុ១៥ឆ្នាំ សិស្សថ្នាក់ទី៨ រៀននៅអនុវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានីអរុណវតី មានទីលំនៅភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

កាលពីវេលាម៉ោង២៖៣០នាទីរសៀល ក្មេងប្រុសរងគ្រោះរួមជាមួយមិត្តភក្ដិ៤នាក់ទៀត បានចេញពីសាលារៀន ប៉ុន្តែអត់បាននាំគ្នាទៅផ្ទះទេ បែរជានាំគ្នាទៅងូតទឹក និងជិះក្បូនលេងនៅក្នុងទឹករណ្ដៅដីខាងលើទៅវិញ។ លុះពេលកំពុងជិះក្បូនលេង ស្រាប់របូតច្រវាពីដៃធ្លាក់ចូលទឹ ពេលនោះក្មេងប្រុសម្នាក់ខាងលើបានលោតចេញពីក្បូនហែលទឹកទៅយកច្រវា ក៏បណ្តាលឲ្យក្មេងលង់លិចបាត់ទៅក្នុងទឹកតែម្ដង។

ខណៈនោះមិត្តភក្ដិមិនអាចជួយបានឡើយ ព្រោះសុទ្ធតែអត់ចេះហែលទឹកទាំងអស់គ្នា ហើយទឹករណ្ដៅដីមួយនេះជ្រៅណាស់ ឈ្មួញជីកយកអាចម៌ដីលក់ជម្រៅហួសក្បាលប្រេតទៅទៀត។ បន្ទាប់មកក្មេងប្រុស៤នាក់ទៀត បានស្រែលឆោឡោបង្កឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយអ្នកភូមិក៏មិនអាចជួយរាវរកបានដែរ រហូតក្រោយមកកម្លាំងយោធាកងពលតូចទ័ពពិសេសឆត្រយោង៩១១ បានទៅជួយរាវរកទើបឃើញសាកសព រួចស្រង់ឡើងគោកប្រគល់ជូនក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី៕








 

No comments:

Post a Comment

Pages