ប្រសិនបើប្រជាពលរដ្ឋ មានបាត់ម៉ូតូដែលមានភិនភាគ និងផ្លាកលេខដូចបានបញ្ជាក់ខាងលើ សូមទំនាក់ទំនងមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក - BNP

Breaking

Thursday, April 20, 2023

ប្រសិនបើប្រជាពលរដ្ឋ មានបាត់ម៉ូតូដែលមានភិនភាគ និងផ្លាកលេខដូចបានបញ្ជាក់ខាងលើ សូមទំនាក់ទំនងមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក

 

នៅវេលាថ្ងៃត្រង់ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣នេះ កម្លាំងផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាង នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដឹកនាំដោយលោកវរសេនីយ៍ឯក សុឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក បានធ្វេីការចុះត្រួតពិនិត្យរដ្ឋបាលនៅចំណុចផ្ទះលេខ០៧A បន្ទប់ជួលលេខ០៤ ផ្លូវលេខ២៧០ ក្រុមទី២៤ ភូមិ៩ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលជាបន្ទប់របស់ជនសង្ស័យពុំស្គាល់អត្តសញ្ញាណបានជួល (គេចខ្លួនបាត់)។


ក្រោយពីត្រួតពិនិត្យសមត្ថកិច្ចបានរកឃើញវត្ថុតាងរួមមាន៖ ម៉ូតូចំនួន០៣គ្រឿង, ផ្លាកលេខម៉ូតូ ចំនួន០៤ (ភ្នំពេញ1JB-3022, ភ្នំពេញ 1JE-7858, ភ្នំពេញ 1JC-2574, ភ្នំពេញ 1JU-7324), បន្ទះទ្រនាប់ផ្លាកលេខ ចំនួន០៥បន្ទះ, កូនសោរសម្រាប់ដោះដូរផ្លាកលេខ និងដូរគ្រឿងម៉ូតូមួយចំនួន។


*ទី១៖ ម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៣ គ្មានផ្លាកលេខ លេខតួនិងម៉ាស៊ីន ND125N0029844

*ទី២៖ ម៉ាក HONDA CLICK ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ គ្មានផ្លាកលេខ លេខតួនិងលេខម៉ាស៊ីន CN125K8069047

*ទី៣៖ ម៉ាក HONDA DREAMC125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ គ្មានផ្លាកលេខ លេខតួនិងម៉ាស៊ីន AND125MDN 6158688។


បច្ចុប្បន្នវត្ថុតាងខាងលើ សមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។





No comments:

Post a Comment

Pages