អគ្គិជ័យកីឡា ចាប់ផ្ដើមដង្ហែហើយ ដោយមានអ្នកចូលរួមប្រមាណជាង ៥០០ នាក់ អមជាមួយការអបអរសាទរ ពីសំណាក់ប្រជាពល រដ្ឋហ្វីលីពីន - BNP

Breaking

Monday, March 27, 2023

អគ្គិជ័យកីឡា ចាប់ផ្ដើមដង្ហែហើយ ដោយមានអ្នកចូលរួមប្រមាណជាង ៥០០ នាក់ អមជាមួយការអបអរសាទរ ពីសំណាក់ប្រជាពល រដ្ឋហ្វីលីពីន

ភ្នំពេញ៖   នៅទីក្រុង Tagaytay ប្រទេសហ្វីលីពីន អគ្គិជ័យកីឡា ចាប់ផ្ដើមដង្ហែហើយដោយមានអ្នក ចូលរួមប្រមាណជាង ៥០០ នាក់ អមជាមួយការអបអរសាទរ ពីសំណាក់ប្រជាពល រដ្ឋហ្វីលីពីន ជាច្រើនតាមដងផ្លូវ នៅថ្ងៃទី២៧ ខែមីនា ឆ្នំា២០២៣នេះ ។


ចូលរួមក្នុងពិធីពិធីដង្ហែ ជាមួយកម្ពុជានេះដែរ គណៈកម្មាធិការជាតិអូឡាំពិកហ្វីលីពីន បានចាត់តាំងកីឡាករ កីឡាការិនីឆ្នើមៗរបស់ខ្លួន ១០ រូប ដើម្បីទទួល និងរត់ដង្ហែ ភ្លើងគប់កីឡាស៊ីហ្គេម -អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលសុទ្ធសឹងជាម្ចាស់ មេដាយមាសកីឡាស៊ីហ្គេម និងកីឡាអាស៊ាន ហើយក៏ជាអត្តពលិកកីឡាអូឡាំពិក របស់ហ្វីលីពីន ចូលរួមទៀតផង ។

ពិធីដង្ហែលើចម្ងាយផ្លូវប្រមាណ ៣ គីឡូម៉ែត្រនេះ មានការចូលរួមពីលោក ហោ សារុន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាបេសកជនពិសេស តំណាងគណៈ កម្មាធិការជាតិ CAMSOC-CAMAPGOC, លោក ផន ពៅ ឯកអគ្គរាជទូត កម្ពុជា ប្រចាំប្រទេសហ្វីលីពីន និងលោក Abraham Tolentino ប្រធាន គណៈកម្មាធិការជាតិអូឡាំពិកហ្វីលីពីន និងជាអភិបាលក្រុង Tagaytay ព្រមទាំងមានការចូលរួមពី ឯកអគ្គរាជទូត និងតំណាងទូត បណ្ដាប្រទេស ក្នុងតំបន់ជាច្រើនផងដែរ ។

ក្រោយបញ្ចប់ពិធីដង្ហែព្រះអគ្គិអាទិទេពកីឡា នៅបណ្ដាប្រទេសតំបន់អាស៊ាន គឺជាពេលវេលារៀបចំ ពិធីដង្ហែព្រះអគ្គិកីឡា តាមបណ្ដាខេត្ត ជាប់បឹងទន្លេសាប វិញម្ដង ដោយចេញដំណើរពី រាជធានីភ្នំពេញ ឆ្ពោះទៅខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ចាប់ពីថ្ងៃទី២៩ ខែមេសា រហូតដល់ល្ងាចថ្ងៃទី០៥ ខែឧសភា ខ្ទង់វេលាម៉ោង ៨និង៣០នាទីយប់ ពោលគឺ ចំពេលប្រារព្ធពិធីបើក ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ជាផ្លូវការតែម្ដង ៕





 

No comments:

Post a Comment

Pages