នាព្រឹកថ្ងៃសៅរ៍ ១២កើត ខែកត្កិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២ រដ្ឋបាលខណ្ឌកំបូលបានរៀបចំទិវាអនាម័យបរិស្ថានជាតិ ដេីម្បីចូលរួមអបអរសាទរទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ២០២២ ក្រោមប្រធានបទ "មាតុភូមិយេីង កាតព្វកិច្ចយេីង ស្អាត និងបៃតង" ក្រោមអធិបតីភាពលោក ឃឹម ស៊ុនសូដា អភិបាល នៃគណ:អភិបាលខណ្ឌកំបូល។ ពិធីនេះក៏មានការអញ្ជេីញចូលរួមពីសំណាក់ព្រះសង្ឃ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងយុវជនកាយរឹទ្ធិ និងកាកបាទក្រហម សរុប២៨០រូប។ បន្ទាប់ពីអានសារអបអរសាទរ និងមានមតិសំណេះសំណាលនៅក្នុងអង្គពិធីរួចមក លោកអភិបាលខណ្ឌបានដឹកនាំមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងយុវជនកាយរឹទ្ធិ និងកាកបាទក្រហម ធ្វេីអនាម័យបរិស្ថាននៅតាមដងផ្លូវជាតិលេខ៤ ចាប់ពីព្រំប្រទល់ខណ្ឌពោធិ៍សែនជ័យ រហូតដល់ស្រុកអង្គស្នួល នៃខេត្តកណ្តាល ដេីម្បីអប់រំ ផ្សព្វផ្សាយ និងបំផុសចលនាដល់ប្រជាពលរដ្ឋទាំងអស់ឱ្យចេះស្រលាញ់បរិស្ថាន និងចូលរួមថែរក្សា និងសម្អាតបរិស្ថានទាំងអស់គ្នា។
Saturday, November 5, 2022

Home
ព័ត៌មានជាតិ
រដ្ឋបាលខណ្ឌកំបូលបានរៀបចំទិវាអនាម័យបរិស្ថានជាតិ ដេីម្បីចូលរួមអបអរសាទរទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ២០២២ ក្រោមប្រធានបទ "មាតុភូមិយេីង កាតព្វកិច្ចយេីង ស្អាត និងបៃតង"
រដ្ឋបាលខណ្ឌកំបូលបានរៀបចំទិវាអនាម័យបរិស្ថានជាតិ ដេីម្បីចូលរួមអបអរសាទរទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ២០២២ ក្រោមប្រធានបទ "មាតុភូមិយេីង កាតព្វកិច្ចយេីង ស្អាត និងបៃតង"
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433
No comments:
Post a Comment