រដ្ឋបាលខេត្តមណ្ឌលគិរី និងខេត្តរតនគិរី រៀបចំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពី ព័ត៌មាននិងគន្លឹះសំខាន់ៗក្នុងការដាក់សំណើសុំថវិកាសម្រាប់កម្មវិធីអភិវឌ្ឍន៍សហគ្រាសក្នុងខេត្តមណ្ឌលគិរី និងរតនគិរី របស់លេខាធិការដ្ឋាននៃក្រុមការងារបច្ចេកទេសលើកកម្ពស់TVETខេត្ត - BNP

Breaking

Thursday, August 26, 2021

រដ្ឋបាលខេត្តមណ្ឌលគិរី និងខេត្តរតនគិរី រៀបចំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពី ព័ត៌មាននិងគន្លឹះសំខាន់ៗក្នុងការដាក់សំណើសុំថវិកាសម្រាប់កម្មវិធីអភិវឌ្ឍន៍សហគ្រាសក្នុងខេត្តមណ្ឌលគិរី និងរតនគិរី របស់លេខាធិការដ្ឋាននៃក្រុមការងារបច្ចេកទេសលើកកម្ពស់TVETខេត្ត

មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលខេត្តមណ្ឌលគិរី សហការជាមួយលេខាធិការដ្ឋាននៃក្រុមការងារបច្ចេកទេសលើកកម្ពស់TVET ខេត្តមណ្ឌលគិរី​ និងខេត្តរតនគិរី បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពី ព័ត៌មាននិងគន្លឹះសំខាន់ៗក្នុងការដាក់សំណើសុំថវិកាសម្រាប់កម្មវិធីអភិវឌ្ឍន៍សហគ្រាសក្នុងខេត្តមណ្ឌលគិរីនិងរតនគិរី ក្រោមវត្តមាន លោក សាយ ម៉េងគីម អភិបាលរងខេត្ត និង ជាប្រធានគណៈកម្មាធិការបណ្ដុះបណ្ដាលខេត្តមណ្ឌលគិរី និង លោក ឈុំ ខឿនអនុប្រធាននាយកដ្ឋានស្តង់ដារ និង កម្មវិធីសិក្សានៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ចាបហូ សម្រងចិត្រា តំណាងមូលនិធិអភិវឌ្ឍន៍ជំនាញ លោក អឿ  សំអាត តំណាងកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) នៃស្វីសខន់ថាក់ ដៃគូរអភិវឌ្ឍន៍ខេត្ត និង លោក លោកស្រី ប្រធានមន្ទីរជំនាញពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរី និង ខេត្តរតនគិរី តំណាងសមាគមសហគ្រាស តំណាងអង្គការសមាគម អ្នកពាក់ព័ន្ធផ្សេងទៀត ដែលកម្មវិធីនេះប្រព្រឹត្តទៅតាមរយះប្រពន្ធវីដេអូ (Zoom Meeting)។


លោក សាយ ម៉េងគីម អភិបាលរងខេត្ត និង ជាប្រធានគណៈកម្មាធិការបណ្ដុះបណ្ដាលខេត្តមណ្ឌលគិរី បានឲ្យដឹងថា ការរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពី ព័ត៌មាននិងគន្លឹះសំខាន់ៗក្នុងការដាក់សំណើសុំថវិកាសម្រាប់កម្មវិធីអភិវឌ្ឍន៍សហគ្រាសក្នុងខេត្តមណ្ឌលគិរីនិង រតនគិរី នេះឡើង  ក្នុងគោលបំណងដើម្បីផ្ដល់ព័ត៌មាន និង គន្លឹះសំខាន់ៗក្នុងការរៀបចំសំណើគម្រោងទៅមូលនិធិអភិវឌ្ឍន៍ជំនាញ សម្រាប់ការអភិវឌ្ឍន៍សហគ្រាស ក្នុងខេត្តមណ្ឌលគិរី និង ខេត្តរតនគិរី តាមរយៈលេខាធិការដ្ឋាននៃគណៈកម្មាធិការបណ្ដុះបណ្ដាលខេត្តមណ្ឌលគិរី និង តាមរយៈលេខាធិការដ្ឋាននៃក្រុមការងារបច្ចេកទេសលើកកម្ពស់ TVET ខេត្តមណ្ឌលគិរីនិងរតនគិរីដែលមានទិសដៅពង្រឹង និង ពង្រីកសក្តានុពលរបស់សហគ្រាសធុនតូច និង មធ្យមក្នុងវិស័យ TVET សម្រាប់ការងារយុវជន។ 


លោក អភិបាលរងខេត្តមណ្ឌលគិរី ក៏បានជម្រុញដល់ មន្ទីរជំនាញ ស្ថាប័នពាក់ព័ន្ធ ទាំងអស់ត្រូវយកចិត្តដាក់ខ្ពស់ ប្រកបដោយស្មារតីស្វាហាប់ ទឹកចិត្តមុះមុត និងមានចក្ខុវិស័យច្បាស់លាស់ក្នុងដឹកនាំ ការគ្រប់គ្រងបន្ថែមទៀត ព្រមទាំងសម្លឹងឱ្យឆ្ងាយដែលអាចធ្វើទៅបានចំពោះផែនការអភិវឌ្ឍសហគ្រាសធុនតូច និង មធ្យមក្នុងខេត្ត ជាពិសេសសិក្សាអំពីលក្ខខ័ណ្ឌ និង ឯកសារតម្រូវនិងពិនិត្យពីលទ្ធភាពដាក់សំណើថវិកានេះ៕


 

No comments:

Post a Comment

Pages