ខេត្តកំពង់ស្ពឺ៖ អគ្គីភ័យមួយបានឆាបឆេះផ្ទះមួយខ្នង និងសម្ភារៈប្រើប្រាស់អស់ស្ទើរទាំងស្រុង ដោយសារស្នាដៃប្ដីជាអ្នកដុត។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាប្រហែរម៉ោង ៧ជាងព្រឹក នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវបេតុងមួយខ្សែ ស្ថិតនៅភូមិព្រៃផ្ដៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុពួកគាត់ឮសំឡេងឈ្លោះគ្នាពីរនាក់ប្ដីប្រពន្ធនៅក្នុងផ្ទះដោយមិនដឹងរឿងអ្វីនោះទេ? លុះមួយសន្ទុះក្រោយមកក៏ឃើញមានផ្សែងហុយចេញពីក្នុងផ្ទះមកខាងក្រៅ បង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាងបានរាយការណ៍ជូនទៅសមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍ និងបាញ់ទឹកពន្លត់ទាន់ពេលវេលាផងដែរ។
ចំណែកជនបង្កហេតុត្រូវជាប្ដីមានឈ្មោះ ជួន កក្កដា(ហៅង៉ែត) ភេទប្រុស អាយុប្រហែល ៣០ឆ្នាំ រស់នៅភូមិព្រៃផ្ដៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ត្រូវបានឃាត់ខ្លួន គួរបញ្ជាក់ដែរថា ករណីអគ្គិភ័យខាងលើនេះ មិនមានអ្នករងររបួសនោះទេ ៕
No comments:
Post a Comment