ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយរបស់រដ្ឋបាលខេត្ត ជូនដល់មណ្ឌលធ្វើចត្តាឡីស័ករបស់រដ្ឋបាលស្រុកចំការលើ នៅអនុវិទ្យាល័យល្វាលើ ស្ថិតនៅស្រុកចំការលើ - BNP

Breaking

Friday, July 9, 2021

ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយរបស់រដ្ឋបាលខេត្ត ជូនដល់មណ្ឌលធ្វើចត្តាឡីស័ករបស់រដ្ឋបាលស្រុកចំការលើ នៅអនុវិទ្យាល័យល្វាលើ ស្ថិតនៅស្រុកចំការលើ

នារសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយរបស់រដ្ឋបាលខេត្តកំពង់ចាម ជូនដល់មណ្ឌលធ្វើចត្តាឡីស័ករបស់រដ្ឋបាលស្រុកចំការលើ នៅអនុវិទ្យាល័យល្វាលើ ស្ថិតនៅភូមិល្វាត្បូង ឃុំល្វាលើ ស្រុកចំការលើ ស្រុកចំការលើ។


មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត បានកោតសរសើរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ អនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការសុខាភិបាល និងការគ្រប់គ្រងមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលស្រុក នេះប្រកបដោយការទទួលខុសត្រូវខ្ពស់។ 


ឯកឧត្តម បានធ្វើការណែនាំដល់អ្នកប្រចាំការនៅទីនេះ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាសុខភាពរបស់ខ្លួនដោយត្រូវប្រកាន់ខ្ជាប់វិធានការអនាម័យ។ ជាមួយគ្នា ត្រូវពង្រឹងការងារសណ្តាប់ធ្នាប់របស់មណ្ឌលដោយមិនត្រូវអនុញ្ញាតឲ្យអ្នកគ្មានភារកិច្ចចេញចូល ពិសេសហាមដាច់ខាតអ្នកដែលកំពុងធ្វើចត្តាឡីស័ក ចេញក្រៅមណ្ឌល។ 


ឯកឧត្តមបានបន្តទៀតថា ឯកឧត្តមអភិបាលខេត្ត តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនកងកម្លាំង ក៏ដូចជាបងប្អូនដែលកំពុងធ្វើចត្តាឡីស័កនៅក្នុងមណ្ឌលចត្តាឡីស័ក ក៏ដូចជាបងប្អូនដែលធ្វើចត្តាឡីស័កនៅតាមផ្ទះ ដោយឯកឧត្តម បានខិតខំគៀងគរ សម្តែងដោះស្រាយនូវរាល់បញ្ហាប្រឈមនានា ធ្វើយ៉ាងណា ឲ្យបងប្អូនដែលពាក់ព័ន្ធ អនុវត្តនូវវិធានការសុខាភិបាល បានត្រឹមត្រូវពេញលេញ។ ជាមួយគ្នានេះ ប្រសិនបើមានការខ្វះខាត រឺមានបញ្ហាអ្វីកើតឡើងសូមរាយការណ៍ជាបន្ទាន់មករដ្ឋបាលខេត្ត ដើម្បីមានវិធានការ និងការអន្តរាគមន៍អោយទាន់ពេលវេលា។


គួរបញ្ជាក់ថា អំណោយរបស់រដ្ឋបាលខេត្តជូនដល់មណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលស្រុកចំការលើ មានអាកុល ចំនួន ៦០លីត្រ ម៉ាស់ ចំនួន ៥.០០០ម៉ាស់ ទឹកសុទ្ធចំនួន ១០០យួរ និងថវិកាចំនួន ២លានរៀល៕




 

No comments:

Post a Comment

Pages