ស្លាប់២នាក់ភ្លាមៗនិងរបួសធ្ងន់ម្នាក់ជិះម៉ូតូបុកគូទរថយន្តកុងទីន័រនៅតាមបណ្តោយផ្លូវជាតិលេខ១.! - BNP

Breaking

Saturday, July 3, 2021

ស្លាប់២នាក់ភ្លាមៗនិងរបួសធ្ងន់ម្នាក់ជិះម៉ូតូបុកគូទរថយន្តកុងទីន័រនៅតាមបណ្តោយផ្លូវជាតិលេខ១.!

កណ្តាល៖ រន្ធត់ណាស់លោកអើយ!!បុរស់៣នាក់បានជិះម៉ូតូបុកគូទរថយន្តកុងទីន័រពីក្រោយពេញទំហឹងបណ្តាលអោយដួលបោកក្បាល់ស្លា.ប់ភ្លាមៗម្នាក់និងម្នាក់ទៀតស្លា.ប់ក្រោយពេលដឹកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរីឯម្នាក់ទៀតរងរបួសធ្ងន់។

 ហេតុការណ៍គ្រោៈថ្នាក់ចរាចរណ៍បានកើតឡើងនៅយប់ថ្ងៃទី០២ខែកក្តដាឆ្នាំ២០២១ស្ថិតតាមបណ្តោយផ្លូវជាតិលេខ១ភូមិទួលក្របៅឃុំគគឺរស្រុកកៀនស្វាយខេត្តកណ្តាល។

បើយោងតាមប្រភពព័ត៍មានពីកន្លែងកើតហេតុបានប្រាប់អោយដឹងថា មុនពេលកើតហេតុគឺរថយន្តកុងទីន័រ១គ្រឿងបានមកឈប់ចតដោយគ្មានភ្លើងស្តុបជាសញ្ញានិងដាក់សញ្ញាសំគាល់នោះទេ ស្រាប់តែម៉ូតូ១គ្រឿងជិះគ្នា៣នាក់មកបុកពីក្រោយពេញទំហឹងបណ្តាលអោយស្លា.ប់និងរងបួសដេករណូករណែលនៅហ្នឹងកន្លែងកើតហេតុតែម្តង។

 ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ស្រុកកៀនស្វាយបានចុះធ្វើការវាស់វែងរួចយករថយន្តកុងទីន័រនិងម៉ូតូជនរងគ្រោះរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយរីឯសាកស.ពប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី។




 

No comments:

Post a Comment

Pages