ថ្នាក់ដឹកនាំខេត្តឧត្តរមានជ័យ អញ្ជើញចូលរួមចុះពិនិត្យមើលទីតាំងមួយចំនួនក្នុងខេត្តឧត្តរមានជ័យ ដើម្បីរៀបចំជាមណ្ឌុលព្យាបាលជំងឺកូវីដ-១៩កម្រិតស្រាល និងមន្ទីរពេទ្យព្យាបាលជំងឺកម្រិតធ្ងន់សម្រាប់ពលករវិលមកពីប្រទេសថៃ - BNP

Breaking

Friday, July 16, 2021

ថ្នាក់ដឹកនាំខេត្តឧត្តរមានជ័យ អញ្ជើញចូលរួមចុះពិនិត្យមើលទីតាំងមួយចំនួនក្នុងខេត្តឧត្តរមានជ័យ ដើម្បីរៀបចំជាមណ្ឌុលព្យាបាលជំងឺកូវីដ-១៩កម្រិតស្រាល និងមន្ទីរពេទ្យព្យាបាលជំងឺកម្រិតធ្ងន់សម្រាប់ពលករវិលមកពីប្រទេសថៃ

(ឧត្តរមានជ័យ)៖ ឯកឧត្ដមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរះភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារ អមដំណើរដោយលោកប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ ចុះពិនិត្យមើលទីតាំងមួយចំនួនក្នុងខេត្ត ដើម្បីរៀបចំជាមណ្ឌលព្យាបាលជំងឺកូវីដ-១៩កម្រិតស្រាល និងមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩កម្រិតធ្ងន់ សម្រាប់បងប្អូនពលករដែលវិលត្រឡប់មកពីប្រតេសថៃ។


ការចុះពិនិត្យរៀបចំមណ្ឌលជាព្យាបាលជំងឺកូវីដ-១៩កម្រិតស្រាល និងមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩កម្រិតធ្ងន់សម្រាបបងប្អូនប្រជាពលរដ្ឋដែលជាពលករវិលត្រឡប់មកពីប្រទេសថៃនាពេលនេះ គឺដោយសារមួយរយះកន្លងមកនេះ អាជ្ញាធរខេត្តឧត្តរមានជ័យ បានរកឃើញបងប្អូនពលករដែលមកពីប្រទេសថៃមានផ្ទុកជំងឺកូវីដ-១៩ ជាច្រើននាក់គួរអោយព្រួយបារម្ភ ម្យ៉ាងទៀតទីតាំងមួយចំនួនក៏មានការពេញផងដែរ។


ឯកឧត្ដមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងនូវការកោតសរសើរដល់អាជ្ញធរខេត្តឧត្តរមានជ័យ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ត្រីសុខាភិបាលខេត្ត ដែលមួយរយៈនេះបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត អនុវត្តន៍នូវបទបញ្ជារបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩បានយ៉ាងល្អប្រសើរ ពិសេសលើការគ្រប់គ្រងមើលថែ បងប្អូនពលករដែលវិលត្រឡប់មកពីប្រទេសថៃបានយ៉ាងល្អផងដែរ។


សូមបញ្ជាក់ថានៅខេត្តឧត្តរមានជ័យ គិតត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ បានរកឃើញជំងឺកូវីដ-១៩ចំនួន២.៣១៩នាក់ ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន២.១៥៧នាក់ ករណីឆ្លងក្នុងសហគមន៍ចំនួន១៦២នាក់ បានព្យាបាលជាសះស្បើយចំនួន៤៩០នាក់និងកំពុងសម្រាកព្យាបាលចំនួន១.៨២៣នាក់និងស្លាប់ចំនួន០៦ នាក់ផងដែរ៕





 

No comments:

Post a Comment

Pages