អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជូន​ស្ត្រីសម្រាលកូនភ្លោះ​ចំនួន ០៣នាក់​ រស់នៅភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ - BNP

Breaking

Saturday, July 3, 2021

អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជូន​ស្ត្រីសម្រាលកូនភ្លោះ​ចំនួន ០៣នាក់​ រស់នៅភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌

កំពង់ឆ្នាំង៖ នៅថ្ងៃសុក្រទី២ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្តម​ ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមដំណើរដោយ ឯកឧត្តម​ ស៊ីវ​ រុន ឯកឧត្ដម គុយ ចន្ថា សមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជូន​អ្នកស្រី​ ហេង​ សា​វ័ន្ត​ ដែលសម្រាលកូនភ្លោះ​ចំនួន ០៣នាក់​ រស់នៅភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ដែលកំពុងសម្រាកនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។ 


ការចុះសួរសុខទុក្ខ និងនាំយកអំណោយជូនស្រ្តីសម្រាលកូនភ្លោះចំនួន ០៣នាក់នោះ ក៏មានការចូលរួមពី ឯកឧត្ដម​វេជ្ជបណ្ឌិត ប្រាក់​ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្ត និងលោក ងិន ហ៊ុន​​ ប្រធានមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្តចូលរួមផងដែរ។


ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត ក៏បានធ្វើការផ្តាំផ្ញើដល់ម្តាយរបស់ទារកត្រូវថែទាំសុខភាពឱ្យបានល្អ ដោយបរិភោគអាហារឱ្យបានត្រឹមត្រូវ និងស្តាប់តាមការណែនាំរបស់ក្រុមគ្រូពេទ្យ៕





 

No comments:

Post a Comment

Pages