បុរសម្នាក់ត្រូវបានរថយន្តធំបុកហើយកិនចំពីលើបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតរួចខំប្រឹងព្យាយាមបើករត់គេចខ្លួនតែសមត្ថកិច្ចដេញតាមឃាត់បានយកមកវិញ... - BNP

Breaking

Tuesday, July 13, 2021

បុរសម្នាក់ត្រូវបានរថយន្តធំបុកហើយកិនចំពីលើបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតរួចខំប្រឹងព្យាយាមបើករត់គេចខ្លួនតែសមត្ថកិច្ចដេញតាមឃាត់បានយកមកវិញ...

(ភ្នំពេញ)÷រថយន្តធុនធំមួយគ្រឿងបើកបរក្នុងល្បឿលឿនជុ្រលទៅបុកម៉ូតូបណ្ដាលឲ្យដួលហើយកិនចំពីលើជនរងគ្រោះស្លាប់បាត់បង់ជីវិតភ្លាមៗនូវក្នុងថ្លុកឈាមរួចរថយន្តបង្កបន្តបើករត់ទៅមុខជាច្រើនរាប់រយម៉ែត្រទើបសមត្ថកិច្ចដេញឃាត់បានយកមកវិញតែម្ដង ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៧នឹង៤៥នាទីយប់ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវព្រៃស ក្នុងសង្កាត់ព្រៃវែង ខណ្ឌដង្កោរ រាជធានីភ្នំពេញ ។


សពជនរងគ្រោះ ឈ្មោះ យិន ធាវី ភេទប្រុស អាយុ៣៥ មុខរបរធ្វើជាកម្មកររោងចក្រ មានស្រុកកំណើតនៅភូមិបង់គៀនសរ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ បច្ចុប្បន្នៈ ស្នាក់នូវបន្ទប់ជួលម្ដុំសួនការណាឌីយ៉ា ក្នុងសង្កាត់ចោមចៅទី០១ ខណ្ឌពោធ៏សែនជ័យ រាជធានីភ្នំពេញ យោងតាមប្រភពព័ត៏មានដែលយើងទទួលបានពីប្រជាពលរដ្ធ បានឲ្យដឹងថា នូវមុនពេលហេតុការអ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង គេបានឃើញជនរងគ្រោះជិះម៉ូតូម៉ាកឌ្រីមសង់សេ១២៥ពណ៍ខ្មៅមួយគ្រឿងពាក់ស្លាកលេខតាកែវ1N-1339 ជិះម្នាក់ឯងធ្វើដំណើរតាមបណ្ដោយផ្លូវព្រៃសរ ក្នុងទិសដៅពីលិចទៅកើតមានល្បឿនលឿន ខណៈពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើ ក៍ស្រាប់តែមានបុរសម្នាកើបើករថយន្តធុនធំក្បាលពណ៍សរមួយគ្រឿងពាក់ស្លាកលេខកំពង់ធំ3A-1093 បើកបរក្នុងល្បឿនលឿនដូចគ្នាហើយបញ្រ្ចាស់ទិសដៅទៀតនោះក៍បានរេចង្កូតមកបុកចំពីមុខពេញទំហឹងរួចកិនពីលើបណ្ដាលឲ្យជនរងគ្រោះបែកក្បាលស្លា ប់ នូវក្នុងថ្លុកឈាមយ៉ាងអណោចអធ័ម ហើយម្ចាស់រថយន្តបង្កបានបន្ថែមល្បឿនបើករត់ជាច្រើនរយម៉ែត្រទើបឈប់ហើយតៃកុងចុះរត់ចូលទៅក្នុងវត្តបំរ៉ុងគេចខ្លួន តែត្រូវកម្លាំងសមត្ថកិច្ចតាមឃាត់បានទាំងអ្នកបើកនឹងរថយន្តយកមកវិញតែម្ដង។


ក្រោយកើតហេតុសមត្ថកិច្ចមូលរដ្ធានក៍បានចុះមកដល់ទីតាំងនោះភ្លាមរួចទាក់ទងទៅផ្នែកការិយាល័យជំនាញចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញឲ្យចុះមកធ្វើការវាស់វែងនឹងទទួលអ្នកបើកបររួមជាមួយនឹងរថយន្តបង្កទៅរក្សាទុករងចាំដោះស្រាយគ្នាទៅតាមច្បាប់។


ចំពោះសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនឹងកុសល្យវិច្ច័យរួចរាល់ក៍បានប្រគល់ឲ្យទៅសាច់ញាតិនឹងក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។






 

No comments:

Post a Comment

Pages