អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញនាំយកអំណោយជាសម្ភារ និងថវិការបស់ឯកឧត្តមបណ្ឌិត សភាចារ្យ អ៊ុក រ៉ាប៊ុន ជូនលោកយាយ សុខ គិន រស់នៅភូមិស្រែឬស្សី ឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ - BNP

Breaking

Monday, July 5, 2021

អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញនាំយកអំណោយជាសម្ភារ និងថវិការបស់ឯកឧត្តមបណ្ឌិត សភាចារ្យ អ៊ុក រ៉ាប៊ុន ជូនលោកយាយ សុខ គិន រស់នៅភូមិស្រែឬស្សី ឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ

កំពង់ឆ្នាំង៖ នៅថ្ងៃអាទិត្យទី៤ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃ គណៈអភិបាលខេត្តកំពង់ឆ្នាំង អមដំណើរដោយលោក ជិន រដ្ឋា ប្រធានមន្ទីរអភិវឌ្ឍន៍ខេត្ត លោក វន សុីផា អភិបាលស្រុកសាមគ្គីមានជ័យ និងក្រុមការងារថ្នាក់ខេត្ត បាននាំយកអំណោយជាសម្ភារ និងថវិការបស់ឯកឧត្តមបណ្ឌិត សភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ជូនលោកយាយ សុខ គិន ចាស់ជរាពិកាភ្នែក រស់នៅភូមិស្រែឬស្សី ឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

   

នាឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ដែលតែងតែយកចិត្តទុកដាក់ពីបញ្ហាសុខទុក្ខ និងជីវភាពរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា។


អំណោយជាសម្ភារ និងថវិកាដែលបាននាំយកទៅប្រគល់ជូនរួមមាន៖ អង្ករចំនួន ១០០គីឡូក្រាម, មីម៉ាៗចំនួន ២កេស, ទឹកក្រូចចំនួន ១កេស, ទឹកត្រីចំនួន ១យួរ, ទឹកសុីអុីវចំនួន ១យួរ, ប៊ីចេងចំនួន ១កញ្ចប់, ត្រីខចំនួន ២យួរ, ឃីតចំនួន ១ ថវិកាចំនួន ៤០០,០០០ រៀល និងថវិកាជូនដល់ប្រជាពលរដ្ឋដែលមកចូលរួមចំនួន ៤០០,០០០ រៀល ផងដែរ៕



 

No comments:

Post a Comment

Pages