អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះត្រួតពិនិត្យរឹតបន្តឹង និងសួរសុខទុក្ខក្រុមការងារដែលបានឈរជើងនៅគោលដៅព្រំប្រទល់រវាងខេត្តមណ្ឌលគិរីនឹងខេត្តរតនគិរី - BNP

Breaking

Monday, June 28, 2021

អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះត្រួតពិនិត្យរឹតបន្តឹង និងសួរសុខទុក្ខក្រុមការងារដែលបានឈរជើងនៅគោលដៅព្រំប្រទល់រវាងខេត្តមណ្ឌលគិរីនឹងខេត្តរតនគិរី

ខេត្តមណ្ឌលគិរី៖ ដើម្បីរឹបបន្តឹងក្នុងការទប់ស្កាត់ការរីរាលដាល នៃជំងឺកូវីដ១៩ នាព្រឹកថ្ងៃទី២៧ ខែ មិថុនា ឆ្នាំ២០២១នេះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី អមដំណើរ ដោយ លោក សាយ ម៉េងគីម អភិបាលរងខេត្ត លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត ព្រមទាំងអាជ្ញាធរ និងសមត្ថកិច្ចស្រុកកោះញែក បានអញ្ជើញចុះត្រួតពិនិត្យរឹបបន្តឹង និងសួរសុខទុក្ខក្រុមការងារដែលបានឈរជើងនៅគោលដៅព្រំប្រទល់រវាងខេត្តមណ្ឌលគិរីនឹងខេត្តរតនគិរី រួមមាន៖ កម្លាំងសមត្ថកិច្ចនគរបាល កម្លាំងកងរាជអាវុធហត្ថ និងមន្រ្តី នៃមន្ទីសុខាភិបាល ប្រចាំការជាប្រចាំនៅទីនោះ ស្ថិតនៅក្នុងភូមិរវាក់ ឃុំរយ៉ ស្រុកកោះញែក  ដើម្បីធ្វើការត្រួតពិនិត្យ និងរឹបបន្តឹង ការវាស់ដំដៅ បាញ់អាល់កុល និងជេល ទៅលើការចរាចរអ្នកធ្វើដំណើរចេញចូលក្នុងខេត្តមណ្ឌលគិរី។ 


ក្នុងការចុះពិនិត្យ និងសួរសុខទុក្ខក្រុមការងារដែលប្រចាំការនៅចំណុចខាងលើ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បាននាំយកនូវគ្រឿងឧបភោគ បរិភោគមួយចំនួនរួមមាន៖ អង្ករចំនួន ២០០គីឡូក្រាម មីចំនួន ១០កេះ ទឹកសុទ្ធចំនួន ៤យួរ  ទឹកត្រីចំនួន ២យួរ ទឹកស៉ីអ៉ីវចំនួន ២យួរ និងថវិកាចំនួន ២.០០០.០០០រៀល ក្នុងនោះ ឧបត្ថម្ភជូនកងកម្លាំងសមត្ថកិច្ចចំនួន ១.០០០.០០០រៀល និងមន្រ្តីសុខាភិបាលចំនួន ១.០០០.០០០លានរៀល។ 


នាឱកាសនោះដែរ ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់មកឯកឧត្តមបានមានប្រសាសន៍ផ្តាំផ្ញើរដល់ក្រុមគោលដៅដែលធ្វើការត្រួតពិនិត្យជំងឺកូវីដ១៩ ត្រូវបន្តយកចិត្តទុកដាក់ធ្វើការត្រួតពិនិត្យទៅលើអ្នកធ្វើដំណើរចេញចូល ដោយធ្វើការវាស់កំដៅ បាញ់អាល់ ជេល និងស្កេនខ្យូអកូដ បើពិនិត្យទៅឃើញមានការសង្ស័យមានជំងឺកូវីដ១៩ ត្រូវយកសំណាករបស់ពួកគាត់ទៅធ្វើការត្រួតពិនិត្យ និងធ្វើចត្តាឡីស័កពួកគាត់ចំនួន ១៤ថ្ងៃ នៅកន្លែងដែលអាជ្ញាធរបានរៀបចំមណ្ឌលធ្វើចត្តាឡីស័ក៕





 

No comments:

Post a Comment

Pages