រដ្ឋបាលខេត្តតាកែវ រៀបចំបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនពលរដ្ឋ ព្រះសង្ឃ មន្រ្តីរាជការ និងកម្មករ កម្មការនី នៅទូទាំងស្រុកត្រាំកក់ មានចំនួនជាង ១២ម៉ឺននាក់ - BNP

Breaking

Tuesday, June 29, 2021

រដ្ឋបាលខេត្តតាកែវ រៀបចំបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនពលរដ្ឋ ព្រះសង្ឃ មន្រ្តីរាជការ និងកម្មករ កម្មការនី នៅទូទាំងស្រុកត្រាំកក់ មានចំនួនជាង ១២ម៉ឺននាក់

តាកែវ៖ ឯកឧត្តម បណ្ឌិតសភាចារ្យ ច័ន្ទ សារុន អ្នកតំណាងរាស្រ្តមណ្ឌតាកែវ និង ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃអង្គារ ទី ២៩ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម វេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្ត លោក កៅ វគ្គសែល អភិបាលស្រុក ត្រាំកក់ និងអាជ្ញាធរពាក់ព័ន្ធ បានអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំង ប្រភេទ ស៊ីណូវ៉ាក់ ចំនួន ២៤ ម៉ឺនដូស ដើម្បីចាក់ជូនបងប្អូន ប្រជាពលរដ្ឋ ជូនពលរដ្ឋ ព្រះសង្ឃ មន្រ្តីរាជការ និងកម្មករ កម្មការនី នៅទូទាំង ស្រុកត្រាំកក់ មានជាង ១២ម៉ឺននាក់។


មានប្រសាសន៍នាឱកាសអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំង ជូនពលរដ្ឋនៅទូទាំងស្រុកត្រាំកក់ នោះដែរ ឯកឧត្តម អ៊ូច ភា បានលើកឡើងថា ការចាក់វ៉ាក់សាំងគឺ ជាការការពារពីការឆ្លង នៃជំងឺកូវីដ-១៩ មិនមែនជាកន្លែងប្រភពចម្លងមេរោគកូវីដនោះទេ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ដែល អញ្ជើញ មកទទួលការចាក់វ៉ាក់សាំង សូមគោរពទៅតាមគោលការរបស់ ក្រសួងសុខាភិបាល ដោយរក្សា គម្លាតឱ្យបានត្រឹមត្រូវ មិនមែនមកប្រមូលផ្តុំគ្នាដែលជាហេតុនាំឲមានការចម្លងជំងឺនោះទេ ។ ឯកឧត្តម អភិបាលខេត្ត ក៏បានបញ្ជាក់ថា ចំពោះការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នេះ គឺមិនមានការយក លុយយកកាក់អីទេ បើសិនជាមានអ្នកប្រព្រឹត្តិបែបនេះ និងត្រូវជាប់ទោស ។


ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅបំផុតចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់ វ៉ាក់សាំង តាមរយៈក្រសួងសុខាភិបាល ដើម្បីមកធ្វើការចាក់ ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ដោយមានកិច្ចសហការ ជាមួយនឹងអាជ្ញាធរមូលដ្ឋាន និងក្រុមគ្រូពេទ្យរបស់មន្ទីរសុខាភិបាលខេត្ត បានយ៉ាងល្អប្រសើ ។


សូមបញ្ជាក់ដែរថា រដ្ឋបាលខេត្តតាកែវ បានរៀបចំចាក់វ៉ាក់សាំង ប្រភេទ ស៊ីណូវ៉ាក់ ចាក់ជូនពលរដ្ឋ នៅទូទាំងស្រុកត្រាំកក់ ចាប់ពីអាយុ ១៨ឆ្នាំឡើងទៅ ដោយក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាលខេត្ត សហការណ៍ជា អាជ្ញាធរមូលដ្ឋាន ដែលមាន ២៦ទីតាំង ទូទាំងស្រុកត្រាំកក់ ដោយចាប់ពីថ្ងៃទី២៩ ខែមិថុនា ចាប់ពីពេលព្រឹក ម៉ោង ៧នឹង៣០ នាទី ដល់ម៉ោង ១១នឹង៣០នាទី  និងពេលរសៀលចាប់ ពីម៉ោង ១៣នឹង០០នាទី ដល់ម៉ោង ១៦នឹង០០នាទី ដោយបងប្អូនភ្ជាប់មកជាមួយនូវ អត្តសញ្ញាណ ប័ណ្ណ សញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន សំបុត្រកំណើត សៀវភៅគ្រួសារ ឬឯកសារបញ្ជាក់អត្តសញ្ញាណ៕







 

No comments:

Post a Comment

Pages