រថយន្តម៉ាកសុីណាបើកបរដោយជនជាតិចិនព្រលះគ្នាជាមួយនឹងម៉ូតូនិចពេញទំហឹងបណ្ដាលឲ្យយុវជនម្នាក់ដែលជាម្ចាស់ម៉ូតូរងរបួសធ្ងន់... - BNP

Breaking

Friday, June 11, 2021

រថយន្តម៉ាកសុីណាបើកបរដោយជនជាតិចិនព្រលះគ្នាជាមួយនឹងម៉ូតូនិចពេញទំហឹងបណ្ដាលឲ្យយុវជនម្នាក់ដែលជាម្ចាស់ម៉ូតូរងរបួសធ្ងន់...

(ភ្នំពេញ)៖បុរស់ជនជាតិចិនម្នាក់បើករថយន្តក្នុងល្បឿនលឿនហើយបត់មិនប្រយ័ត្នបណ្ដាលឲ្យយុវជនម្នាក់កំពុងតែជិះម៉ូតូក្នុងល្បឿនលឿនដូចគ្នាដែរនោះជាន់ហ្រ្វាំងមិនជាប់ក៏ជ្រុលទៅបុកពេញទំហឹងបណ្ដាលឱ្យម៉ូតូរងការខូចខាតមួយកំណាត់មុខយ៉ាងដំណំ ចំណែកម្ចាស់ម៉ូតូបានរងរបួសយ៉ាងធ្ងន់ធ្ងរត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៨នឹង២០នាទីយប់ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីទល់មុខនឹងព្រលានយន្តហោះពោធិចិនតុង ស្ថិតក្នុងសង្កាត់កាកាបទី០១ ខណ្ឌពោធិសែនជ័យ ទៅរាជធានីភ្នំពេញ ។


យុវជនរងគ្រោះមានឈ្មោះ សៀង សីហា ភេទ ប្រុស អាយុ២១ ជិះម៉ូតូម៉ាកមិចបានរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យយោងតាមប្រភពព័ត៌មានពីទីតាំងកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលហេតុការណ៍នេះបានកើតឡើងគេបានឃើញបុរសដែលជាជនជាតិចិនបើករថយន្តម៉ាកស៊ីណាពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AT-8571 បើកធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីកើតទៅលិចហើយក្នុងល្បឿនលឿនទៀតនោះ ខណៈពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏បានបត់ស្ដាំដោយគ្មានវ៉ៃសុីញ៉ូផងក៍ត្រូវបានយុវជនម្នាក់ជិះម៉ូតូម៉ាកនិចពណ៍មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1TB-7864 ជិះមកពីក្រោយសមទិសដៅគ្នាក្នុងល្បឿនលឿនហើយជាន់ហ្វ្រាំងមិនជាប់ក៏ជ្រុលទៅបុកជាមួយនឹងរថយន្តពេញទំហឹងបណ្ដាលឲ្យជនរងគ្រោះដួលបោកទៅថ្នល់រងរបួសយ៉ាងធ្ងន់ធ្ងរត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ចំណែកម៉ូតូហើយនិងរថយន្តបានរងការខូចខាតយ៉ាងដំណំ។


ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ទីតាំងកើតហេតុនោះភ្លាមដើម្បីធ្វើការវាស់វែងរួចរាល់ក៏បានយករថយន្តនិងម៉ូតូជនរងគ្រោះពីកណ្ដាលផ្លូវទៅដាក់អែបខាងដើម្បីឲ្យភាគីទាំងពីរធ្វើការចរចាជាមួយនឹងភាគីជនរងគ្រោះសងជាសំណង ដើម្បីបញ្ចប់រឿង តែបើសិនជាភាគីទាំងពីរដោះស្រាយមិនត្រូវគ្នាទេសមត្ថកិច្ចនិងយកទៅរក្សាទុកនៅឯចរាចរណ៍ខណ្ឌពោធិ៍សែនជ័យដើម្បីរង់ចាំរដោះស្រាយគ្នានៅពេលក្រោយ។រាយការណ៍ដោយ-P.23





 

No comments:

Post a Comment

Pages