ជនសង្ស័យ២នាក់ត្រូវឃាត់ខ្លួន ករណីរក្សាទុក និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ នៅស្រុកអង្គស្នួល - BNP

Breaking

Friday, June 11, 2021

ជនសង្ស័យ២នាក់ត្រូវឃាត់ខ្លួន ករណីរក្សាទុក និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ នៅស្រុកអង្គស្នួល

ខេត្តកណ្ដាល÷ ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួននៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) នៅចំណុចបន្ទប់ជួលភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។


ជនសង្ស័យចំនួន០២នាក់ ៖

១-ឈ្មោះ លីម សុខអ៊ិម ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ បច្ចុប្បន្នភូមិត្រពាំងឈើនាង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។

២-ឈ្មោះ សុខ ជាតា ភេទស្រី អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត សព្វថ្ងៃស្នាក់នៅភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។

វត្ថុតាងដកហូត៖

១.ម្សៅក្រាម ពណ៌សថ្លាសង្សយ័ថា សារធាតុញៀនចំនួន ០១កញ្ចប់មធ្យម ។

២.ឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត។

៣.ថង់ក្រណាត់ពណ៌ក្រហមដាក់កញ្ចប់ថ្នាំញៀន។

៤.ទូរស័ព្ទដៃ ០៣គ្រឿងម៉ាកអាយហ្វូន(Iphone7) Iphone6 ខូចគុណភាពនិងម៉ាកHuawei ខូចគុណភាព។


កម្លាំងប៉ុស្ថិ៍ពើក បានទទួលព័ត៌មានពីមហាជនល្អថា មុខសញ្ញាកំពុងប្រើប្រាស់ថ្នាំញៀននៅចំណុចភូមិត្រពាំងពើក ភ្លាមនោះកម្លាំងប៉ុស្ថិ៍ពើក បានចុះទៅដល់ចំណុចចំណុចកើតហេតុខាងលើ ក៏ឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ កម្លាំងសម្ថតកិច្ចយើងសុំធ្វើការឆែកត្រួតពិនិត្យឃើញមានថ្នាំញៀន ០១កញ្ចប់មធ្យម និងឩបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត ដោយឃើញមានវត្ថុតាងកម្លាំងសមត្ថកិច្ចយើង ក៏ឃាត់ខ្លួនជនសង្ស័យទាំង០២នាក់តែម្តង។ តាមចម្លើយសារភាពរបស់ជនសង្សយ័ឈ្មោះ លីម សុខអ៊ិម បានឆ្លើយថា ថ្នាំញៀន០១កញ្ចប់ធំនេះគឺខ្លួនបានទិញពីឈ្មោះ សូ សំនាង ហៅស្នុក ភេទប្រុស អាយុឆ្នាំ នៅភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។


ជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕




 

No comments:

Post a Comment

Pages