រដ្ឋបាលខេត្តក្រចេះ បើកកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសខេត្តពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ២០២១-២០២៣ - BNP

Breaking

Tuesday, January 5, 2021

រដ្ឋបាលខេត្តក្រចេះ បើកកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសខេត្តពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ២០២១-២០២៣

ខេត្តក្រចេះ៖ ព្រឹកថ្ងៃអង្គារទី០៥ ខែមករា ឆ្នាំ២០២១ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសខេត្តពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ២០២១-២០២៣។


ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធានអង្គប្រជុំ បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារកសាងផែនការខេត្ត ដែលខិតខំប្រឹងប្រែងសម្របសម្រួល ក្នុងការប្រមូល ចងក្រងឯកសារ បូកសរុបតារាងគម្រោងនានា ព្រមទាំងតាក់តែងរៀបចំជាសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២១-២០២៣ ដែលដាក់ប្រជុំឆ្លងគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសខេត្ត ក្នុងពេលនេះ ហើយកិច្ចប្រជុំនេះជាសកម្មភាពចុងក្រោយនៃជំហានទី២ ដែលមិនអាចខ្វះបានមុននឹងដាក់ជូនក្រុមប្រឹក្សាខេត្ត ពិនិត្យ និងអនុម័ត។ 


ការធ្វើផែនការ គឺជាការផ្សារភ្ជាប់គ្នាពីថ្នាក់ខេត្ត-ស្រុក-ឃុំ-សង្កាត់-ភូមិ ហើយមិនតម្រូវឲ្យជាន់គ្នានូវគម្រោងដែលលើកនោះឡើយ ហើយអ្វីដែលបានធ្វើ គឺផ្អែកលើមូលដ្ឋានគោលនយោបាយផែនការរបស់ថ្នាក់ក្រោមជាតិ និងយោងលិខិតបទដ្ឋានកិតិយុទ្ធដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងផែនការ រួមនិងក្រសួងមហាផ្ទៃ។ 


ក្នុងនោះឯកឧត្តម បានធ្វើការផ្តាំផ្ញើ និងណែនាំការងារមួយចំនួនដោយ ៖ -រដ្ឋបាលថ្នាក់ក្រោមជាតិមាន ៣ថ្នាក់ គឺ ១/រដ្ឋបាលខេត្ត ២/រដ្ឋបាលក្រុង ស្រុក និង ៣/រដ្ឋបាលឃុំ សង្កាត់ -រដ្ឋបាលនីមួយៗ ត្រូវរៀបចំផែនការអភវិឌ្ឍន៍ប្រាំឆ្នាំ (តាមអាណត្តិក្រុមប្រឹក្សា) និងកម្មវិធីវិនិយោគបីឆ្នាំរំកិល ប្រចាំឆ្នាំ ច្បាប់តម្រូវឲ្យរៀបចំ (ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ) -អភិបាលខេត្ត អភិបាលក្រុង អភិបាលស្រុក និងមេឃុំ គឺជាប្រធានក្រុមការងារកសាងផែនការ ក្នុងការដឹកនាំរៀបចំផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ ដែលមានសមាជិកអចិន្រ្តៃយ៍ ជាអ្នកសម្របសម្រួលបច្ចេកទេស ថ្នាក់ខេត្តមានប្រធានមន្ទីរផែនការ ថ្នាក់ក្រុង ស្រុក មានប្រធានការិយាល័យផែនការ និងគាំទ្រឃុំ សង្កាត់ និងថ្នាក់ឃុំ សង្កាត់ គឺមានស្មៀន និងមន្រ្តីនៃការិយាល័យផែនការ និងគាំទ្រឃុំ សង្កាត់ ប្រចាំឃុំ សង្កាត់-មន្ទីរ អង្គភាព គឺ អ្នកចូលរួម ក្នុងការផ្តល់ព័ត៌មានធាតុចូល ការវិភាគស្ថានភាព និងចូលរួមពិគ្រោះយោបល់ ក្នុងវេទិកា -ផែនការអភិវឌ្ឍជាឯកសារព័ត៌មានដ៏សំខាន់សម្រាប់ថ្នាក់ដឹកនាំ (គណៈអភិបាល) ដែលមានបង្ហាញពីតម្រូវការ ចក្ខុវិស័យ សម្រាប់ការអភិវឌ្ឍន៍មូលដ្ឋាន-កម្មវិធីវិនិយោគជាឯកសារព័ត៌មានដ៏សំខាន់សម្រាប់ថ្នាក់ដឹកនាំ (គណៈអភិបាល) ដែលមានបង្ហាញពីគម្រោង សកម្មភាព ដែលស្នើឡើង និងគម្រោង សកម្មភាព របស់មន្ទីរ អង្គភាព ដែលទទួលអនុវត្តនៅមូលដ្ឋាន ងាយស្រួលក្នុងការផ្សព្វផ្សាយជូន ប្រជាពលរដ្ឋ ឲ្យដឹង និងចូលរួមអនុវត្ត ជាពិសេសក្នុងដំណើរការវេទិការសាធារណៈ។  


ដូចនេះ ដើម្បីឲ្យផែនការអភិវឌ្ឍ និងកម្មវិធីវិនិយោគ រៀបចំបានគ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលា សូមអភិបាលក្រុង ស្រុក ដឹកនាំ និងគាំទ្រសម្ភារៈការិយាល័យ ដល់អ្នកសម្របសម្រួលបច្ចេកទេស ដើម្បីឲ្យដំណើរទៅរលូន ប្រកបដោយប្រសិទ្ធភាព៕

 

No comments:

Post a Comment

Pages