ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ១៤រោច ខែកត្តិក ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោក ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា និងសហការី បាននាំយកម៉ាសចំនួន៥០០០ម៉ាស និងអាកុលចំនួន ២៥០ដប ព្រមទាំងថវិកាមួយចំនួន ប្រគល់ជូនលោក ហែម ដារិទ្ធិ អភិបាល នៃគណ:អភិបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចែកជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ស្ថិតនៅរោងចក្រ សួនកាណាឌីយ៉ា ដែលស្ថិតនៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ម៉ាស អាកុល ព្រមទាំងថវិកា ដែលសមគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា បានប្រគល់ ជូនលោកអភិបាលខណ្ឌពោធិ៍សែនជ័យ គឺទទួលពីការចូលរួមឧបត្ថម្ភ ពីសំណាក់សប្បុរសជនដែលមានឈ្មោះដូចខាងក្រោម៖
-សមាជិកសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា ចំនួន១លានរៀល
-លោកស្រី ម៉ៅ ស្រីនិច ប្រធានប្រតិបត្តិ ក្រុមហ៊ុន ម៉ាឌើរឌែឌីត្រេឌីង ចំនួន២លានរៀល
-លោក ថូ វុទ្ធី នាយកគ្រប់គ្រងទូទៅ ក្រុមហ៊ុន ពិភពដីមាស អ៊ិនវេសមិន ឯ.ក ចំនួន៤០ម៉ឺនរៀល
-លោក ស្មុយ សុផល សមាជិក ក្រុមប្រឹក្សាភិបាល នៃសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា ចំនួន២២ ម៉ឺនរៀល
-លោកស្រី ជីង ម៉ី នាយកប្រតិបត្តិ ក្រុមហ៊ុន លី ហេង គ្រុប ចំនួន១០០០ ម៉ាស
-លោក ជី សុជា ចំនួន៤ម៉ឺនរៀល
-លោក យី វ៉នពិសិដ្ឋ ២ម៉ឺនរៀល និងសប្បុរសជន ផ្សេងៗទៀត។
ឆ្លៀតឱកាសនោះផងដែរ លោកអភិបាលខណ្ឌពោធិ៍សែនជ័យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជន ដែលបានចូលរួមយ៉ាងសកម្មក្នុងការចែករំលែកទាំងស្មារតី សម្ភារៈនិងថវិកា ដែលជាហេតុធ្វើឲ្យកម្ពុជាឈ្នះលើជំងឺ កូវីដ-១៩ បាន ៕
No comments:
Post a Comment