ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន អញ្ជើញសំណេះសំណាលសួរសុខទុក្ខលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សាលាមត្តេយ្យធនធានកំពត ក្រុងកំពត - BNP

Breaking

Wednesday, October 14, 2020

ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន អញ្ជើញសំណេះសំណាលសួរសុខទុក្ខលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សាលាមត្តេយ្យធនធានកំពត ក្រុងកំពត

ខេត្តកំពត៖ នាព្រឹកថ្ងៃពុធ ១២រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងទី១៤ ខែតុលា ឆ្នាំ២០២០  ឯកឧត្តម​ បណ្ឌិត ប៉ែន ស៊ីម៉ន អ្នកតំណាងរាស្រ្តមណ្ឌលកំពត និងជាប្រធានគណៈកម្មាធិការទី១០ នៃរដ្ឋសភា បានអញ្ជើញចុះសំណេះសំណាល សួរសុខ ទុក្ខ  លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សាលាមត្តេយ្យ ធនធានកំពត ភូមិ១ឧសភា ឃុំកំពង់កណ្តាល ក្រុងកំពត ។


ដោយមានការអញ្ជើញអមដំណើរ ដោយ​ ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត ឯកឧត្តម អភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក និងមន្ត្រីរដ្ឋបាលសាលាខេត្តកំពត ។


ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ក៏បានមានប្រសាសន៍ផ្ដាំផ្ញើទៅដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ត្រូវថែរក្សាសុវត្ថិភាព សុខភាព ដើម្បីជៀសវាងការឆ្លងជំងឺកូវីដ-១៩ ជាពិសេស ត្រូវពាក់ម៉ាសជាប់ជានិច្ច លាងដៃឲ្យបានញឹកញាប់ រក្សាគម្លាតសុវត្ថិភាព ហើយត្រូវស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ទោះបីកម្ពុជាគ្មានអ្នកស្លាប់ដោយជំងឺកូវីដ-១៩ ក៏ដោយ ក៏ត្រូវការពារខ្លួនឱ្យបានខ្ជាប់ខ្ជួនគ្រប់ពេលវេលា។ ក្នុងនោះ ឯកឧត្តមបណ្ឌិត បាននាំយកនំ និងថវិកាមួយចំនួនចែកជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ផងដែរ៕





 

No comments:

Post a Comment

Pages