ខេត្តព្រះសីហនុ៖ កាលពីវេលាម៉ោង២៣:០០នាទី ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀនខេត្តព្រះសីហនុ បានចុះបង្ក្រាបករណីជួញដូរ រក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចក្រុម៦ ភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ លោកឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទី បានប្រាប់មកបណ្ដាញព័ត៌មានថា ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមការបញ្ជាពីនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃ និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។
លោកបានបន្តថា ក្នុងប្រតិបត្ដិការ ចុះបង្ក្រាបគ្រឿងញៀននេះ កម្លាំងអាវុធហត្ថខេត្ត បានធ្វើការឃាត់ខ្លួនជនជាតិចិន ចំនួន២នាក់ រួមមាន៖
ទី១. ឈ្មោះ សៀវ ឡុង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅបណ្ដោះអាសន្នក្រុម៦ ភូមិ៣ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ។
ទី២. ឈ្មោះ ចាំង អោទី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅបណ្ដោះអាសន្នក្រុម៦ ភូមិ៣ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ។
ឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទី បានបន្ថែមទៀតថា ក្នុងនោះ ដកហូតវត្ថុតាងបានរួមមាន ៖
- ម្សៅពណ៌សប្រភេទខេ ១៣កញ្ចប់ ទម្ងន់ ១៩.៧៣ក្រាម ទាំងសម្បក
- ម្សៅសថ្លាចំនួន ៤៣កញ្ចប់ ទម្ងន់ ១៣៤.៧៣ក្រាម ទាំងសម្បក
- ថ្នាំគ្រាប់ពណ៌ក្រហមចំនួន ៤៩គ្រាប់ ទម្ងន់ ៥.៧៩ក្រាម ទាំងសម្បក
- ថ្នាំគ្រាប់ពណ៌ផ្កាឈូកចំនួន ៥១គ្រាប់ ទម្ងន់ ១២០.៨៤ក្រាម ទាំងសម្បក
- ថ្នាំគ្រាប់ពណ៌បៃតងចំនួន ២៩គ្រាប់ ទម្ងន់ ១១.៦១ក្រាម ទាំងសម្បក
- ថ្នាំកញ្ចប់ពណ៌បៃតង និងពណ៌ស្វាយចំនួន ១៦កញ្ចប់ ទម្ងន់ ១០៤.៨៦ក្រាម ទាំងសម្បក
- ទូរស័ព្ទចំនួន ២គ្រឿង, ដែកកេះចំនួន៨, ជញ្ជីងចំនួន ១, ដបជក់ចំនួន ៣, ម៉ូតូចំនួន ១គ្រឿង និងថង់វេចខ្ចប់ថ្នាំញៀនមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ខាងលេី កម្លាំងការិយាល័យជំនាញ កំពុងសាកសួរ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តព្រះសីហនុ និងបន្តនីតិវិធី ៕
Saturday, September 5, 2020

Home
ព័ត៌មានជាតិ
ជនជាតិចិន ២នាក់ ត្រូវបានកម្លាំងអាវុធហត្ថ បង្ក្រាបបាន និងដកហូតបានថ្នាំញៀនមួយចំនួនធំ នៅក្រុងព្រះសីហនុ
ជនជាតិចិន ២នាក់ ត្រូវបានកម្លាំងអាវុធហត្ថ បង្ក្រាបបាន និងដកហូតបានថ្នាំញៀនមួយចំនួនធំ នៅក្រុងព្រះសីហនុ
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433
No comments:
Post a Comment