ខេត្តបាត់ដំបង៖ នៅរសៀលថ្ងៃ ទី១១ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំវិសាមញ្ញលើកទី១៦ របស់ក្រុមប្រឹក្សាខេត្តបាត់ដំបង អាណត្តិទី៣ នៅសាលប្រជុំសាលាខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោកអភិបាលរង នៃគណៈអភិបាលខេត្ត លោកនាយក នាយករងរដ្ឋបាលខេត្ត លោកនាយកទីចាត់ការ ប្រធានអង្គភាពចំណុះរចនាសម្ព័ន្ធសាលាខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរអង្គភាព និងអស់លោក លោកស្រីពាក់ព័ន្ធមួយចំនួនទៀត។
នៅក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី១៦ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ បានធ្វើការប្រជុំពិភាក្សាអនុម័តលើរបៀបវារៈដូចជា ៖
១-ពិនិត្យ អនុម័តលើសេចក្តីព្រាងរបៀបវារៈកិច្ចប្រជុំវិសាមញ្ញលើកទី១៦
២-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំទី១៥
៣-ស្តាប់របាយការសកម្មភាពរបស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ប្រចាំខែសីហា ឆ្នាំ២០២០
៤-ស្តាប់របាយការណ៍ស្តីពីវឌ្ឍនភាពនៃការគ្រប់គ្រងធនធានរ៉ែ និងការគ្រប់គ្រងស្ថានីយ៍ប្រេងឥន្ធនៈ
៥-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២០ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តបាត់ដំបង
៦.សំនួរ-ចម្លើយ និងការបញ្ចេញមតិយោបល់ផងដែរ៕
Friday, September 11, 2020

Home
ព័ត៌មានជាតិ
រដ្ឋបាលខេត្តបាត់ដំបង បើកកិច្ចប្រជុំវិសាមញ្ញលើកទី១៦ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣
រដ្ឋបាលខេត្តបាត់ដំបង បើកកិច្ចប្រជុំវិសាមញ្ញលើកទី១៦ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433
No comments:
Post a Comment