កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃអង្គារទី១ ខែកញ្ញា ឆ្នាំ២០២០ នៅសាលាខេត្តកំពង់ឆ្នាំង មានរៀបចំកិច្ចប្រជុំស្ដីពីការតាមដានការងារជម្រុញភូមិ១ផលិតផល១ ក្រោមអធិបតីភាពឯកឧត្តម ផល សុជាតិ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានភូមិ១ផលិតផល១ និងឯកឧត្ដម ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង។
កិច្ចប្រជុំមានការចូលរួមពីក្រុមការងារអគ្គលេខាធិការដ្ឋានភូមិ១ផលិតផល១ ថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ រួមមានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ទីរពាណិជ្ជកម្មខេត្ត មន្ទីរផែនការខេត្ត មន្ទីរឧស្សាហ៍កម្មខេត្ត មន្ទីរទេសចរណ៍ខេត្ត មន្ទីរកិច្ចការនារីខេត្ត និងលេខាធិការដ្ឋានគណៈកម្មការភូមិ១ផលិតផល១ខេត្ត។
គោលបំណងនៃកិច្ចប្រជុំគឺដើម្បីពិភាក្សាលើឯកសារគោលការណ៍ណែនាំស្ដីពីការចងក្រងសមាជិកចលនាភូមិ១ផលិតផល១, រៀបចំបញ្ជីផលិតផលភូមិ១ផលិតផល១សំខាន់ៗក្នុងខេត្ត និងស្វែងយល់ពីបទពិសោធន៍ បញ្ហាប្រឈមនានានៃខ្សែសង្វាក់ផលិតកម្ម ទីផ្សារ និងកម្លាំងពលកម្ម។
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ ថ្នាក់ដឹកនាំ និងក្រុមការងារ បានចុះពិនិត្យមើលផលិតផលខ្ទឹមស្លឹករបស់សហគមន៍កសិកម្មទឹកហូតមានជ័យក្ដីសង្ឃឹម ស្ថិតនៅឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង៕
Wednesday, September 2, 2020

Home
ព័ត៌មានជាតិ
រដ្ឋបាលខេត្តកំពង់ឆ្នាំង និងគណៈកម្មាធិការជាតិ រៀបចំកិច្ចប្រជុំស្ដីពីការតាមដានការងារជម្រុញភូមិ១ផលិតផល១
រដ្ឋបាលខេត្តកំពង់ឆ្នាំង និងគណៈកម្មាធិការជាតិ រៀបចំកិច្ចប្រជុំស្ដីពីការតាមដានការងារជម្រុញភូមិ១ផលិតផល១
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433
No comments:
Post a Comment