នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២០ លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាង លោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីភាពក្នុងពិធីបើកសន្និសីទថ្នាក់តំបន់ ស្តីពីការអភិបាលកិច្ចដីធ្លី និងធនធានធម្មជាតិ នៅសណ្ឋាគារខេមរាបាត់ដំបង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមជាគណៈអធិបតីរួមមាន លោក ច័ន្ទ សុផល តំណាងរាស្ត្រមណ្ឌលបាត់ដំបង លោក តំណាងរាស្ត្រខេត្តគោលដៅ លោកអភិបាលរងខេត្ត អស់លោក លោកស្រី មន្ទីរអង្គភាព អង្គការសង្គមស៊ីវិល និងបងប្អូនសហគមន៍ជាច្រើនផងដែរ។
លោក សឿម ប៊ុនរិទ្ធិ បានឱ្យដឹងថា បញ្ហាទំនាស់ដីធ្លីនៅតែបន្តកើតមាន ដោយសារព្រំប្រទល់មិនច្បាស់លាស់ ហើយការផ្ទេរកម្មសិទ្ធិដីធ្លី នៅតាមមូលដ្ឋានមួយចំនួន មិនទាន់បានអនុវត្តតាមនីតិវិធី និងគោលការច្បាប់ លិខិតបទដ្ឋានគតិយុត្តិ ដូច្នេះហើយទើបបង្កឱ្យមានករណីទំនាស់ដីធ្លីកើតឡើងផងដែរ។
លោក សឿម ប៊ុនរិទ្ធិ បន្តទៀតថា ការដោះបញ្ហាករណីទំនាស់ដីធ្លីទាមទារនូវពេលវេលា ធនធាន ដោយត្រូវចុះទៅទីតាំងដីវិវាទ ដើម្បីធ្វើការប្រមូលព័ត៌មាន និងការកាន់កាប់ដីរបស់គូរវិវាទមានស្ថានភាពមិនច្បាស់លាស់ ហើយភាគីទាំងពីរចង់ឈ្នះរៀងៗខ្លួន៕
Friday, September 11, 2020

Home
ព័ត៌មានជាតិ
ពិធីបើកសន្និសីទថ្នាក់តំបន់ ស្តីពីការអភិបាលកិច្ចដីធ្លី និងធនធានធម្មជាតិ នៅសណ្ឋាគារខេមរាបាត់ដំបង
ពិធីបើកសន្និសីទថ្នាក់តំបន់ ស្តីពីការអភិបាលកិច្ចដីធ្លី និងធនធានធម្មជាតិ នៅសណ្ឋាគារខេមរាបាត់ដំបង
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433
No comments:
Post a Comment