ភ្នំពេញ៖ ក្រោយពីទទួលបានព័ត៌មានមកថា មានករណីបាក់ជណ្តើរយោងធ្លាក់ ស្លាប់មនុស្សម្នាក់និងរបួសធ្ងន់ម្នាក់ ស្ថិតនៅផ្លូវលេខ២០០ កែងផ្លូវព្រះមុន្នីវង្ស សង្កាត់បឹងរាំង ខណ្ឌដូនពេញ កាលពីព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំផ្ទាល់ឲ្យលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ដឹកនាំក្រុមការងារចម្រុះ ចុះផ្អាកការដ្ឋានសាងសង់ជាបណ្ដោះអាសន្នហេីយ ។
យោងតាមរបាយការណ៍លម្អិតពីអាជ្ញាធរ នៅរសៀលថ្ងៃដដែលបានឲ្យដឹងថា ការដ្ឋានសំណង់ខាងលេីនេះ មានលិខិតអនុញ្ញាតសាងសង់ចេញដោយសាលារាជធានីភ្នំពេញ ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ និង លិខិតបើកការដ្ឋាន ។ បច្ចុប្បន្នការដ្ឋានបានសាងសង់១១ជាន់ត្រឹមត្រូវ ទៅតាមលិខិតអនុញ្ញាតសាងសង់ ។
ចំពោះជាវិធានការលេីករណីនេះ អាជ្ញាធរបានសម្រេច ដូចខាងក្រោម ៖
ទី១,ផ្អាកការដ្ឋានសាងសង់ជាបណ្ដោះអាសន្ន ។
ទី២,ម្ចាស់ការដ្ឋាន ត្រូវដោះស្រាយសំណងរដ្ឋប្បវេណីដល់គ្រួសារសព និង គ្រួសារអ្នករងរបួសធ្ងន់ឲ្យបានចប់សព្វគ្រប់ជាមុនសិន ។
ទី៣,មិនអនុញ្ញាតឲ្យក្រុមជាងនិងកម្មករស្នាក់នៅក្នុងការដ្ឋានក្នុងអំឡុងពេលផ្អាកការសាងសង់បណ្តោះអាសន្ននេះឡើយ ។
ទី៤,ត្រូវរៀបចំប្រព័ន្ធសុវត្ថិភាពការដ្ឋានឡើងវិញឲ្យបានត្រឹមត្រូវ ។
ទី៥,បន្ទាប់ពី ម្ចាស់ការដ្ឋាន បានអនុវត្តតាមចំណុចទី១ ទី២ ទី៣ និងទី៤ ខាងលើបានចប់សព្វគ្រប់ហើយ ម្ចាស់ការដ្ឋានសំណង់ ត្រូវដាក់ពាក្យស្នើសុំបើកការដ្ឋានឡើងវិញពីរដ្ឋបាលខណ្ឌដូនពេញ ។
គួរបញ្ចាក់ថា ក្នុងករណីបាក់ជណ្ដេីរយន្តខាងលេីនេះ មិនមានវត្តមានម្ចាស់ការដ្ឋាន ឬ តំណាងម្ចាស់ការដ្ឋាន ចូលមកសហការជាមួយអាជ្ញាធរសាលាខណ្ឌដូនពេញ ក្នុងការធ្វើកំណត់ហេតុផ្អាកទីតាំងសំណង់ នោះឡេីយ៕
Friday, August 21, 2020

Home
ព័ត៌មានជាតិ
ការដ្ឋានមួយកន្លែងដែលធ្វើឲ្យជណ្តើរយោងធ្លាក់ ស្លាប់កម្មករម្នាក់ និងរបួសធ្ងន់ម្នាក់ ត្រូវបានអភិបាលរាជធានីភ្នំពេញសម្រេចផ្អាកជាបណ្ដោះអាសន្ន
ការដ្ឋានមួយកន្លែងដែលធ្វើឲ្យជណ្តើរយោងធ្លាក់ ស្លាប់កម្មករម្នាក់ និងរបួសធ្ងន់ម្នាក់ ត្រូវបានអភិបាលរាជធានីភ្នំពេញសម្រេចផ្អាកជាបណ្ដោះអាសន្ន
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433
No comments:
Post a Comment