ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានអញ្ជើញ ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះចំនួន៩០គ្រួសារ ចំនួន៦ឃុំ ក្នុងស្រុកល្វាឯម និងនាំយកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន។
ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មធិការសាខា បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះគ្រួសាររងគ្រោះទាំងអស់ដោយក្តីនឹករឭក ។ ជាមួយគ្នានេះឯកឧត្តមបានបញ្ជាក់ថា៖ កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋ ទោះបីស្ថិតនៅស្ថានភាព បែបណាក៏ដោយ គឺតែងបានផ្តល់ភាពកក់ក្តៅ ដល់បងប្អូនជានិច្ចក្នុងគ្រាលំបាកនានាពោលគឺ ទីណាមានការលំបាក ទីនោះមានកាកក្រហមកម្ពុជា ហើយការជួយគឺធ្វើឡើងដោយ មិនប្រកាន់បក្សពួក និន្នាការនយោបាយ និងសាសនាអ្វីឡើយ។
ឯកឧត្តម បន្តថា អំណោយដែលបានចែកជូនប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ គឺគ្រួសារចាស់ជរាឥតទីពឹង ,គ្រួសារជនពិការ ,គ្រួសារកុមារកំព្រា ,គ្រួសារស្ត្រីមេម៉ាយកូនច្រើន ,គ្រួសារអ្នកជំងឺរ៉ាំរ៉ៃ និងគ្រួសារដែលទីទ័លក្របំផុតជាដើម ។
លោកកន សុខកាយ អភិបាលស្រុកល្វាឯម បានឱ្យដឹងថា ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ដែលបានទទួលអំណោយទាំង៩០គ្រួសារ
ក្នុងនោះអំណោយដែលបានចែកជូនប្រជាពលរដ្ឋទាំង ៩០ គ្រួសារ ក្នុង១គ្រួសារៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម ,មី ១កេស ,ទឹកសុទ្ធ ១កេស ,ទឹកត្រី ១យួរ , , ខ្ទឹមស ១កញ្ចប់ ,ទឹកអាល់កុល ១ដប ,ម៉ាស់ ១០បន្ទះ និងថវិកា ១៥០,០០០ រៀល ( ដប់ប្រាំម៉ឺនរៀល )។ ក្នុងនោះថវិការបស់សាខាកាកបាទក្រហមចំនួន១០ម៉ឺនរៀល និងថវិការបស់ឯកឧត្តម ជាតិ ដាវុទ្ធ អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកល្វាឯម ចំនួន៥ម៉ឺនរៀល ៕
Thursday, June 4, 2020

Home
ព័ត៌មានជាតិ
ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ១៩ ចំនួន៦ឃុំ ក្នុងស្រុកល្វាឯម បានទទួលអំណោយពីកាកបាទក្រហមកម្ពុជា
ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ១៩ ចំនួន៦ឃុំ ក្នុងស្រុកល្វាឯម បានទទួលអំណោយពីកាកបាទក្រហមកម្ពុជា
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433
No comments:
Post a Comment