ខេត្តសៀមរាប៖ ដើម្បីអបអរសាទរព្រះរាជពិធីចម្រើនព្រះជន្មវស្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា គម្រប់ខួប៨៤ យាងចូល៨៥ព្រះវស្សា នាព្រឹកថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២០ នៅបរិវេណប្រាសាទបាលិលេយ្យ ក្នុងវត្តទេពប្រណម នៃប្រាសាទអង្គរធំបានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងប្រគេនចង្ហាន់ព្រះសង្ឃចំនួន១៣អង្គ និង ចែកអំណោយមនុស្សធម៌ ដល់បងប្អូនប្រជាពលរដ្ឋ ងាយរងគ្រោះមានចាស់ជរាគ្មាទីពឹង ជនពិការ កុមារកំព្រា អ្នកផ្ទុកមេរោគអេដស៍ ស្ត្រីមេមាយ និងជនក្រីក្រមានកូនច្រើន ចំនួន៣០គ្រួសារ មកពីក្រុង ខេត្តសៀមរាប ក្រោមអធិបតីភាពលោកជំទាវ ទាង អេង ទៀ សីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី ។
អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនប្រជាពលរដ្ឋទាំង៣០គ្រួសារនាពេលនេះ ក្នុង១គ្រួសារទទួលបាន អង្ករ៣០គក្រ មី១កេស ត្រីខ ១យូរ និង ថវិកាមួយចំនួន និង តាជីយាយជី ម្នាក់ៗទទួលនូវក្រណាត់ស១ដុំ និងបច្ច័យផងដែរ ៕
Thursday, June 18, 2020

Home
ព័ត៌មានជាតិ
សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្មវស្សា សម្តេចព្រះមហាក្សត្រី
សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្មវស្សា សម្តេចព្រះមហាក្សត្រី
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433
No comments:
Post a Comment