កំពង់ធំ៖ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ ថ្លែងនៅក្នុងពិធីចែកអំណោយរបស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៧៥គ្រួសារ លោក សុខ លូ អភិបាលខេត្តកំពង់ធំ សំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ត្រូវខិតខំប្រកបមុខរបរបង្កើបង្កើនផល ចិញ្ចឹមសត្វពាហនៈជាធម្មតា វាមិនមានការឆ្លងនោះទេ និងបន្តអំពាវនាវឲ្យចូលរួមការពារជំងឺកូវីដ១៩ កាន់តែខ្លាំងខណៈជំងឺនេះមិនទាន់មានថ្នាំព្យាបាល ស្ថិតនៅអនុវិទ្យាល័យព្រៃគុយ ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ជាមួយគ្នានោះដែរ លោក សុខ លូ មានប្រសាសន៍បន្តទៀតថា ជំងឺ COVID-១៩នេះ ជាជំងឺមួយដែលឆ្លងរាលដាលលឿន ហើយកាចសាហាវណាស់ ដែលយើងពិបាកប៉ាន់ស្មាននៃការរីករាលដាលជំងឺនេះ ដូច្នេះ សូមពុកម៉ែបងប្អូនបង្កើននូវការយកចិត្តទុកដាក់ ដោយរក្សាអនាម័យ ត្រូវពាក់ម៉ាសការពារ ឬប្រើកន្សែងទប់មាត់នៅពេលក្អក ឬកណ្តាស់ ឧស្សាហ៍លាងដៃនឹងសាប៊ូឲ្យបានញឹកញាប់ ឬទឹកអាល់កុល ឬជែលដាក់ជាប់តាមខ្លួនជាប្រចាំ នៅពេលធ្វើដំណើរនៅគ្រប់ទីកន្លែង ជាពិសេសមិនត្រូវមានការជួបជុំ ឬចាក់ធុងបាសរាំកម្សាន្តនោះទេ។ ម្យ៉ាងវិញទៀត យើងមិនត្រូវធ្វេសប្រហែសឲ្យសោះ នូវជំងឺកូវីដ១៩ដ៏កាចសាហាវនេះ ដែលកំពុងឆ្លងរាតត្បាតនៅពាសពេញពិភពលោក ដែលយើងមិនទាន់មានថ្នាំព្យាបាលនៅឡើយទេ។
ទន្ទឹមនឹងនោះ លោក សុខ លូ បានជំរុញឲ្យក្រុមការងារថ្នាក់ខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋាន បន្តពិនិត្យបងប្អូនដែលមានជីវភាពខ្វះខាតពិតប្រាកដ នៅតាម ភូមិ-ឃុំ ដើម្បីយកអំណោយជូនពួកគាត់ឲ្យបានទាន់ពេលវេលា ដោយមិនអាចឱ្យអ្នកណាម្នាក់អត់បាយ ដែលយើងមិនបានដឹងនោះទេ។ លោកបញ្ជាក់ទៀតថា អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ជាពិសេសលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មិនទៅណាឆ្ងាយពីបងប្អូនទេ នៅចាំជួយជានិច្ច ដោយធ្វើសកម្មភាពចុះជួបពុកម៉ែបងប្អូនជារៀងរាល់ថ្ងៃ នៅគ្រប់ទីកន្លែងទាំងអស់។
ចុងបញ្ចប់នៃពិធីជួបសំណេះសំណាល លោក សុខ លូ បានសំណូមពរដល់ពុកម៉ែបងប្អូនទាំងអស់ ជួយអប់រំកូនចៅ ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ រាល់ការបើកបរម៉ូតូ ត្រូវពាក់មួយសុវត្ថិភាពទាំងអ្នកបើកបរ និងអ្នករួមដំណើរ និងជៀសឲ្យឆ្ងាយពីគ្រឿងញៀន ព្រមទាំងចែកអំណោយដល់ប្រជាពលរដ្ឋជានិមិតរូប ដើម្បីគ្រួសារទទួលបានអង្ករ ២៥ គីឡូ ទឹកត្រី ១ យួរ ត្រីខ ១ យួរ កន្ទេល ១ និងភួយ ១៕
Monday, June 8, 2020

Home
ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ធំ អំពាវនាវពលរដ្ឋបន្តការពារជំងឺកូវីដ១៩ និងខិតខំបង្កបង្កើនផលកសិកម្មឲ្យបានច្រើន
អភិបាលខេត្តកំពង់ធំ អំពាវនាវពលរដ្ឋបន្តការពារជំងឺកូវីដ១៩ និងខិតខំបង្កបង្កើនផលកសិកម្មឲ្យបានច្រើន
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433
No comments:
Post a Comment