ខេត្តកំពង់ស្ពឺ៖ នាព្រឹកថៃ្ងច័ន្ទ ទី០៨ ខែមិថុនា ឆ្នាំ២០២០ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ មានបេីកកិច្ចប្រជុំផ្សព្វផ្សាយ ស្មារតីអង្គប្រជុំនៅអគ្គស្នងការនគរបាលជាតិ
និងពិនិត្យឆ្លងរបាយការណ៍សប្ដាហ៍របស់ស្នងការដ្ឋាន នគរបាលខេត្ដកំពង់ស្ពឺ ។
អញ្ជេីញដឹកនាំអង្គប្រជុំ ក្រោមអធិបតីភាព លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដ សមាសភាពចូលរួម លោក លោកស្រី ស្នងការរង តាមផែននិមួយៗលោកនាយរងផែន លោក លោកស្រី នាយការិយាល័យ លោក អធិការ ក្រុង ស្រុក ទាំង ៨
និងមន្រ្ដីពាក់ព័ន្ធ សរុប ៥២នាក់ ស្រី ២នាក់ ។
កិច្ចចាប់ផ្ដេីម លោក វរសេនីយ៍ឯក លឹម សុី នាយការិយាល័យ រដ្ឋបាល បានអានរបាយការណ៍សប្ដាហ៍របស់ស្នងការដ្ឋាននគរបាល
លោកឧត្ដមសេនីយ៍ត្រី អៀង អុល ស្នងការនគរបាលរង ទទួលផែនការងារ ធនធានមនុស្ស បានឡេីងរាយការណ៍អំពី ការធ្វេីបច្ចប្បន្នភាព កំលាំងនគរបាលតាមបណ្ដាផែនការងារនិមួយៗ អធិការដ្ឋាននគរបាលក្រុង ស្រុក ទាំង៨ ស្ដីពីការត្រួតពិនិត្យនិងអធិការកិច្ចដេីម្បីរកឃេីញកំលាំងអវត្ដមាន-បាត់បង់សមត្ថភាព-ចូលនិវត្ដន៍-ស្លាប់ បន្ទាប់មកលោកឧត្ដមសេនីយ៍ត្រី ញ៉ែម សៅ ស្នងការរង ផែនការងារសន្តិសុខ បានលេីកឡេីងអំពីស្ថានភាព ទូទៅពាក់ព័ន្ធនឹងសកម្មភាពបង្កចលាចលនិងក្រុមអមិត្ដ ពិសេសការបំផុសញុះញង់នូវព័ត៌មានមិនពិតតាមរយៈបណ្ដាញសង្គម ដេីម្បីរក្សានូវស្ថេរភាពសន្ដិសុខ ។
ប្រសាសន៍ណែនាំនិងមតិបូកសរុបរបស់លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដ បានធ្វេីការកត់សម្គាល់និងលេីកឡេីងអំពីវិធានការចំបាច់មួយចំនួន និងអនុសាសន៍ណែនាំ បទបញ្ជារបស់ ឯកឧត្តម នាយឧត្ដមសេនីយ៍សន្ដិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ដែលបានប្រជុំផ្សព្វផ្សាយនៅក្នុងកិច្ចប្រជុំនាថៃ្ងទី០៤ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅ ក្នុងនោះការងារបង្រ្កាបបទល្មេីសព្រហ្មទណ្ឌ គ្រឿងញៀន ចំពោះបញ្ហាគ្រឿងញៀននេះផងដែរគួរតែពិនិត្យអោយបានច្បាស់លាស់មុននិងចំណាត់ការបន្ដទៅអយ្យការ ព្រោះកន្លងមកអ្នកប្រើប្រាស់គ្រឿងញៀនគ្រាន់តែជាជនរងគ្រោះក្នុងអំពេីនេះតែប៉ុណ្ណោះ ប៉ុន្តែករណីជនប្រេីប្រាស់មិនកែប្រែ ឬមានកំហុសជាលេីកទីII នៅតែប្រព្រឹត្ដគឺ អនុវត្ដតាមច្បាប់ តែក្នុងករណីមានអ្នកធានាស្នេីសុំយកសាច់ញត្ដិ ទៅកាន់មណ្ឌលអប់រំកែប្រែផ្ដាច់សារធាតុញៀនគឺនគរបាលគួរតែសម្របសម្រួលលេីកិច្ចការនេះ ប៉ុន្តែសោហ៊ុយជាបន្ទុករបស់ក្រុមគ្រួសារ និងពិនិត្យឲ្យបានច្បាស់លាស់មុននិងសម្រេចបញ្ជូនទៅកាន់មណ្ឌល សូមកុំធ្វេីអោយមានការថ្នាំងថ្នាក់ពីរប្រជាពលរដ្ឋ និងខ្លាចរហូតហួសបណ្ដោយឲ្យមានការមិនអនុវត្ដនីតិវិធីនោះទេ ។
ជាចុងក្រោយលោកស្នងការ បានស្នេីសុំឲ្យប្រធានអង្គភាពទាំងអស់ពិនិត្យលេីការបំពេញភារកិច្ច វត្ដមានរបស់កងកម្លាំងនគរបាលជាប្រចាំថៃ្ង ត្រូវចេះបង្កេីនសមត្ថភាពមន្រ្ដីឲ្យត្រូវតាមជំនាញនិមួយៗ សតិអារម្មណ៍របស់មន្រ្ដីក្រោមឱវាទ និងចេះសាមគ្គឺភាពផ្ទៃក្នុងអង្គភាព គៀងគរការសាកសួរសុខទុក្ខដល់កងកម្លាំងដែលឈឺសំរាកនៅតាមមន្ទីរពេទ្យ និងផ្ទះសំណូមពរអោយកងកម្លាំងនគរបាលទាំងអស់រក្សាអោយបានសុខភាព ក្នុងដំណាក់កាលនៃការរីករាលដាលនៃជម្ងឺកូវីដ.១៩ យ៉ាងណាសូមប្រុងប្រយ័ត្នរក្សាគម្លាតពីរគ្នា ពាក់ម៉ាស់ លាងដៃជាមួយទឹកអាកុល ដេីម្បីបង្ការការឆ្លងជម្ងឺកូវីដ-១៩ ៕
Monday, June 8, 2020

Home
ព័ត៌មានជាតិ
ឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្មារតីអង្គប្រជុំនៅអគ្គស្នងការនគរបាលជាតិ កាលពីថៃ្ង០៤ ខែមិថុនា ឆ្នាំ២០២០
ឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្មារតីអង្គប្រជុំនៅអគ្គស្នងការនគរបាលជាតិ កាលពីថៃ្ង០៤ ខែមិថុនា ឆ្នាំ២០២០
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433
No comments:
Post a Comment