ខេត្តកំពង់ធំ៖ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកជំទាវ ព្រមទាំងសហការីអញ្ជើញចូលរួមក្នុងពិធី សូត្រមន្តចម្រើនព្រះជន្មនិងថ្វាយសារលិខិតថ្វាយព្រះពរសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គលក្នុងឱកាសគម្រប់៨៤ យាងចូល៨៥ព្រះវស្សា នៅវត្តឥន្ទ្រីយ៍សំវរៈ ហៅវត្តកំពង់ធំនាព្រឹកថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២០។
ជាមួយគ្នានោះដែរ ឯកឧត្តម សុខ លូ ដាក់កម្រងផ្កាថ្វាយព្រះពរ និងអានសារលិខិតថ្វាយព្រះពរសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់ប្រកបដោយព្រះសុខភាពល្អ មានព្រះជន្មាយុយឺនយូរ បានបន្តគង់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់កូនចៅ ចៅទួត ចៅលួត ជាដរាបរៀងទៅ។
ក្នុងនាមសាខាកាកបាទក្រហមកម្ពុជាខេត្តពង់ធំ ខ្ញុំម្ចាស់ចង់ចាំជានិច្ចនូវព្រះរាជលំអានដ៏ប្រសើរថ្លៃថ្លានៃ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានបូជាព្រះកាយពល បំពេញព្រះរាជកិច្ចដ៏ឧត្តុងឧត្តមយាងដង្ហែព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ ក្នុងព្រះរាជបូជនីយកិច្ចជាប្រវត្តិសាស្ត្រដ៏គួរឲ្យស្ញប់ស្ញែង ដើម្បីឯករាជ្យជាតិ បូរណភាពទឹកដីសុខសន្តិភាព ស្ថិរភាព និងវឌ្ឍនភាពជាតិ ក្នុងគ្របវិស័យ ហើយដែលនេះជាពរះគំរូវីរៈភាពនៃមាគ៌ាដឹកនាំដ៏ត្រចះត្រចង់គ្មានអ្វីប្រៀបផ្ទឹមបានឡើយ ។ដោយគារវកិច្ចភក្ដីដ៏ខ្ពង់ខ្ពស់បំផុត និងព្រះករុណាទិគុណយ៉ាងជ្រាលជ្រៅនោះ ក្នុងនាមប្រធានគណៈកម្មាធិការសាខា ព្រមទាំងសហការីនៃកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ សូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គ្រប់វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាព្រះមហាស្វេតឆ័ត្រ ព្រះបារមីនៃអតីតព្រះមហាក្សត្រ ពហរះមហាក្សត្រីយានីខ្មែរ គ្រប់ព្រះអង្គ ព្របារមីព្រះករុណាព្រះបរមរតនកោដ្ឋ ជាពិសេសទេវតាឆ្នាំថ្មីព្រះនាម គោរគទេវី សូមជួយបីបាច់ថែរក្សាសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់ប្រជានុរាស្រ្តខ្មែរ ជាកូនចៅ ចៅទួត របស់ព្រអង្គទូទាំងព្រះរាជាណាចក្រកម្ពុជាជារៀងដរាបរៀងទៅ ។
ក្នុងឱកាសដ៏មហាប្រសើរនេះ ឯកឧត្តម និងលោកជំទាវជាសមាជិក សមាជកាសាខា ក៏បានប្រគេននូវទេយ្យទានដល់ព្រះគ្រូមេគណខេត្ត និងព្រះគ្រូអនុគណ ព្រះគ្រូចៅអធិការវត្តចំនួន២៣វត្ត មាន៖ អង្ករ ទឹកក្រូច ទឹកសុទ្ធ ទឹកអាល់កុល ម៉ាស់ សាប៊ូដុះខ្លួន និងបច្ច័យមួយចំនួន៕
Monday, June 15, 2020

Home
ព័ត៌មានជាតិ
ថ្នាក់ដឹកនាំខេត្តកំពង់ធំ អញ្ជើញចូលរួមក្នុងពិធីសូត្រមន្តចម្រើនព្រះជន្ម និងថ្វាយសារលិខិតថ្វាយព្រះពរសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ គម្រប់៨៤ យាងចូល៨៥ព្រះវស្សា
ថ្នាក់ដឹកនាំខេត្តកំពង់ធំ អញ្ជើញចូលរួមក្នុងពិធីសូត្រមន្តចម្រើនព្រះជន្ម និងថ្វាយសារលិខិតថ្វាយព្រះពរសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ គម្រប់៨៤ យាងចូល៨៥ព្រះវស្សា
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433
No comments:
Post a Comment