ខេត្តកណ្តាល៖ នៅល្ងាចថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិកាសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានដឹកនាំគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល និងអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងតាខ្មៅ ចុះសួរសុខទុក្ខ គ្រួសារមានកូនភ្លោះ០៣នាក់ នៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ក្នុងឱកាសនោះដែរ ឯកឧត្តម បាននាំយកអំណោយសប្បុរសធម៌ មាន ថវិកា ១.១០០.០០០រៀល អង្ករ ៨៥គីឡូក្រាម មី ១កេស ទឹកបរិសុទ្ធសុទ្ធ១កេស ទឹកត្រី ២យួរ ទឹកស៊ីអ៊ីវ ២យួរ ត្រីខកំប៉ុង ១យួរ ទឹកដោះគោឆៅ១យួរ ខ្ទឹមសរ ១កញ្ចប់ ស្ករសរ ៦កញ្ចប់ ឆៃប៉ូវ ១កញ្ចប់ ប៊ីចេង ២កញ្ចប់ ទឹកដោះគោខាប់ ២កប៉ុង ទឹកអាល់កុល ១ដប ម៉ាស់ ១ដុំ ទឹកដោះគទារក ១២ កំប៉ុង និងសម្ភារះផ្ទះបាយ១ឈុត ផ្តល់ជូនដល់គ្រួសារដែលមានកូនភ្លោះបីនាក់នោះផងដែរ ៕
Thursday, June 4, 2020

Home
ព័ត៌មានជាតិ
លោកអភិបាលខេត្តកណ្តាល ចុះសួរសុខទុក្ខគ្រួសារដែលមានកូនភ្លោះ០៣នាក់ ក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ
លោកអភិបាលខេត្តកណ្តាល ចុះសួរសុខទុក្ខគ្រួសារដែលមានកូនភ្លោះ០៣នាក់ ក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433
No comments:
Post a Comment