កំពង់ចាម ៖ ប្រជាពលរដ្ឋនៅតាមតំបន់ដងទន្លេ បានសម្ដែងការអបអរ រីករាយដោយអាជ្ញាធរខេត្ត បានសាងសង់ច្រាំងទន្លេដើម្បីការពារ ការបាក់ស្រុក ក្នុងរដូវទឹកជំនន់ ។
ភាពរីករាយរបស់ពលរដ្ឋ បានសំដែងឲ្យឃើញខណៈពេល ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អមដំណើរដោយអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ និងអជ្ញាធរមូលដ្ឋាន នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០នេះ ចុះពិនិត្យការរដ្ឋានសាងសង់ច្រាំងទន្លេ នៅក្រោយសាលាសង្កាត់កំពង់ចាម ក្រុងកំពង់ចាម និងចុះពិនិត្យការរដ្ឋានសាងសង់ច្រាំងទន្លេ នៅភូមិពង្រលិច ឃុំពង្រ ស្រុកកោះសូទិន ផងដែរ ។
តាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ឲ្យដឹងថា ការសាងសង់ខឿនច្រាំងទន្លេនៅជាប់ខាងក្រោយសាលាសង្កាត់កំពង់ចាម ប្រវែង១៨៥ម៉ែត្រ ស្ថិតនៅក្នុងក្រុងកំពង់ចាម ដោយចំណាយកញ្ចប់ថវិការបស់រដ្ឋបាលខេត្តកំពង់ចាម ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ។ ដោយឡែកច្រាំងទន្លេ នៅក្នុងភូមិពង្រលិច ឃុំពង្រ ស្រុកកោះសូទិន បានរងការបាក់ស្រុតកាលពីពេលថ្មីៗនេះ បណ្តាលឲ្យប៉ះពាល់ហេដ្ឋរចនាសម័្ពន្ធផ្លូវកៅស៊ូនៅចំណុចនោះ។
ដោយមើលឃើញពីផលប៉ះពាល់ និងការគំរាមកំហែងនៅតំបន់នោះ ទើប ឯកឧត្តម អភិបាលខេត្ត បានឲ្យក្រុមការងារបច្ចេកទេស មន្ទីរធនធានទឹក និងឧតុនិយម ចុះសិក្សាលក្ខណៈបច្ចេកទេសយ៉ាងម៉ត់ចត់ និង បានអនុញ្ញាតិឲ្យ វិស័យឯកជនដែលមានបទពិសោធន៍លើការងារសាងសង់ច្រាំងទន្លេ ធ្វើការសាងសង់ខឿនការពារច្រាំងទន្លេនៅទីតាំងខាងលើនេះ ដោយប្រើប្រាស់កញ្ចប់ថវិកាប្រចាំឆ្នាំរបស់រដ្ឋបាលខេត្តតែម្តង ។
Tuesday, June 16, 2020

ពលរដ្ឋសប្បាយចិត្ត ដោយអាជ្ញាធរខេត្តកំពង់ចាម បានសាងសង់ច្រាំងទន្លេ ការពារបាក់ស្រុត
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433
No comments:
Post a Comment