រាជធានីភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានដាក់វិធានការចំនួន៧ចំណុច ដេីម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ១៩គឺ៖
១. ត្រូវបន្តចាត់តាំងកម្លាំងដើម្បីផ្សព្វផ្សាយអប់រំនិងណែនាំប្រជាពលរដ្ឋដែលរស់នៅនិងស្នាក់នៅក្នុងមូលដ្ឋានខណ្ឌ សង្កាត់ ជាពិសេស កម្មករ កម្មការិនីនៅតាមបណ្ដារោងចក្រនានាក្នុងព្រះក្នុងរាជធានីភ្នំពេញអោយអនុវត្តនូវវិធានការបង្ការនិងទប់ស្កាត់ការរីករាលដាល មេរោគកូវីដ-១៩និង កែប្រែបទនៃការរស់នៅប្រចាំថ្ងៃឲ្យអោយស្របតាមបរិបទនៃការប្រយុទ្ធនឹងមេរោគ កូវីដ-១៩ ដោយត្រូវលាងដៃជាប្រចាំ ពាក់ម៉ាកឬប្រើប្រាស់ក្រមានឹងត្រូវខ្ទប់មាត់នៅពេលក្អកឬកណ្ដាស់ ព្រមទាំងត្រូវបន្តអនុវត្តគម្លាតសុវត្ថិភាពសង្គមនិងរក្សាគម្លាតសុវត្ថិភាពបុគ្គលជាចាំបាច់។
២. ត្រូវបន្តហាមឃាត់ការជួបជុំការប្រមូលផ្ដុំដូចជាកម្មវិធីជប់លៀងឬការជួបជុំបែបសាសនាទាំងអស់។ល។ នៅក្នុងមូលដ្ឋានរហូតដល់ខែកញ្ញាឆ្នាំ២០២០។
៣. ត្រូវចុះត្រួតពិនិត្យនិងតាមដាននៅតាមភោជនីយដ្ឋាន អាហារដ្ឋាននិងកន្លែងលក់ដូរឲ្យអនុវត្តវិធានការបង្ការនិងទប់ស្កាត់ការរីករាលដាលមេរោគកូវីត-១៩ ក្នុងនោះម្ចាស់អាជីវកម្មទាំងអស់ ខាងលើត្រូវរៀបចំអាកុលលាងដៃននៅតាមច្រកចេញ ចូល និងត្រូវចាត់តាំងបុគ្គលិកឲ្យធ្វើការវាស់កំដៅភ្ញៀវ
ទាំងអស់មុននឹងអនុញ្ញាតឲ្យចូលក្នុងទីតាំងអាជីវកម្មទាំងនោះ។ ក្នុងករណីដែលម្ចាស់ទីតាំងអាជីវកម្មខាងលើមិនអនុវត្តតាមការណែនាំរដ្ឋបាលរាជធានីភ្នំពេញនឹងបិទអាជីវកម្មជាបណ្ដោះអាសន្ន។
៤. ត្រូវបន្តចុះត្រួតពិនិត្យនិងតាមដានការអនុវត្តវិធានការនៅទីតាំងអាជីវកម្មមួយចំនួនដូចជាក្លឹបហាត់ប្រាណ រោងភាពយន្ត KTV ក្លឹបកម្សាន្ត (រង្គសាល ខារ៉ាអូខេ ឌីស្កូតែក ប៊ៀហ្គាឌិន)
អាជីវកម្មម៉ាស្សាសុខភាពនិងស្ប៉ា ។
៥. ចុះស្រង់ស្ថិតិបងប្អូនប្រជាពលរដ្ឋដែលទើបអញ្ជើញមកពីក្រៅប្រទេសនិងណែនាំឲ្យពួកគាត់ធ្វើចក្តាឡីស័កនិងតាមដានសុខភាពផ្ទាល់ខ្លួនជាប្រចាំក្នុងរយៈពេល១៤ថ្ងៃ ហើយក្នុងករណីសង្ស័យឬមានអាការៈមិនស្រួលខ្លួនដូចជា ក្តៅខ្លួនក្អក ឈឺបំពង់កឬពិបាកដកដង្ហើមត្រូវទៅពិនិត្យព្យាបាលជំងឺនៅមណ្ឌលសុខភាពឬមន្ទីរបង្អែកដែលនៅជិតជាបន្ទាន់ ឬត្រូវទំនាក់ទំនង តាមប្រពន្ធទូរស័ព្ទទៅលេខ១១៥ ។
៦. ចុះពិនិត្យស្ថានភាពនៅទីកន្លែងស្នាក់នៅរបស់បងប្អូនប្រជាពលរដ្ឋធ្វើចក្តាឡីស័កតាមផ្ទះដែលបញ្ជូនមកពីមណ្ឌលសុខភាពឬមន្ទីរបង្អែកនិងពិនិត្យស្ថានភាពបងប្អូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្តធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាទ្បីស័កទាំងអស់ដែលរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញនឹងត្រូវរៀបចំចាត់តាំងការបន្ត ដោយផ្អែកលើលទ្ធផលនៃការតាមដានសុខភាព ។
៧. ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការនៃការបង្ការនិងទប់ស្កាត់និងការរីករាលដាលមេរោគកូវីត-១៩ ផ្សេងទៀត របស់ក្រសួងសុខាភិបាលនិងស្ថាប័នពាក់ព័ន្ធនានាដែលកំពុងនៅជាពត៌មាន។
ទទួលបានសេចក្តីណែនាំនេះ រដ្ឋបាលខណ្ឌទាំង១៤ និងមន្ទីរអង្គភាពចំណុះរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ត្រូវធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយនិងអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់៕
Wednesday, May 27, 2020

Home
ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ បន្តដាក់បម្រាមមិនអោយមានការជួបជុំឬប្រមូលផ្ដុំជប់លៀង ទាំងអស់រហូតដល់ខែកញ្ញាឆ្នាំ២០២០ និងត្រូវបន្តបិទអាជីវកម្ម ក្លឹបហាត់ប្រាណ រោងភាពយន្ត KTV ក្លឹបកម្សាន្ត (រង្គសាល ខារ៉ាអូខេ ឌីស្កូតែក ប៊ៀហ្គាឌិន) និងកន្លែងម៉ាស្សាសុខភាពនិងស្ប៉ាជាដេីម
រដ្ឋបាលរាជធានីភ្នំពេញ បន្តដាក់បម្រាមមិនអោយមានការជួបជុំឬប្រមូលផ្ដុំជប់លៀង ទាំងអស់រហូតដល់ខែកញ្ញាឆ្នាំ២០២០ និងត្រូវបន្តបិទអាជីវកម្ម ក្លឹបហាត់ប្រាណ រោងភាពយន្ត KTV ក្លឹបកម្សាន្ត (រង្គសាល ខារ៉ាអូខេ ឌីស្កូតែក ប៊ៀហ្គាឌិន) និងកន្លែងម៉ាស្សាសុខភាពនិងស្ប៉ាជាដេីម
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433
No comments:
Post a Comment