រដ្ឋបាលខណ្ឌដូនពេញ ចុះត្រួតពិនិត្យនិង បិទទីសប្បាយភាព នានាមួយចំនួន ក្នុងមូលដ្ឋានខណ្ឌដូនពេញ ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺ Covid-១៩ - BNP

Breaking

Thursday, May 21, 2020

រដ្ឋបាលខណ្ឌដូនពេញ ចុះត្រួតពិនិត្យនិង បិទទីសប្បាយភាព នានាមួយចំនួន ក្នុងមូលដ្ឋានខណ្ឌដូនពេញ ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺ Covid-១៩

ភ្នំពេញ៖ នៅយប់ថ្ងៃពុធ ១៤ រោច ខែពិសាខ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាល ខណ្ឌដូនពេញ បានអញ្ជើញដឹកនាំ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ និង ដោយមានការចូលរួមពី លោក ប្រធានមន្ទីរទេសចរណ៍ លោក អនុប្រធានមន្ទីរបរិស្ថាន នឹង មន្ត្រីជំនាញពាក់ព័ន្ធ ក្នុងខណ្ឌ ដោយបែងចែកជា៤ក្រុម ដើម្បី ចុះត្រួតពិនិត្យ និង ធ្វើកិច្ចសន្យា បិទ ទីតាំង មណ្ឌលកំសាន្ត ក្លិប ខារ៉ាអូខេ បៀរហ្គាឌែន ដែលបានបើកដំណើការ ផ្ទុយពីសារាចរណ៍ណែនាំ របស់រាជរដ្ឋាភិបាលកម្ពុជា និង ក្រសួងសុខាភិបាល ក្នុងការប្រយុទ្ឋ ប្រឆាំងនិង ជម្ងឺ Covid-១៩។

ក្នុងនោះកម្លាំងចម្រុះបានចុះធ្វើកិច្ចសន្យា ដល់ម្ចាស់ បៀរហ្គាឌែន ដែលកំពុងបើកដំណើការអាជីវកម្ម ផ្ទុយពីសារាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាល។

ក្នុងការចុះត្រួតពិនិត្យ នេះកម្លាំងយើង បាន ណែនឲ្យបងប្អូន ដែលជាម្ចាស់អាហារដ្ឋាន ទាំងអស់ ត្រូវប្រើប្រាស់ក្រមា ឬម៉ាស់ឲ្យបានត្រឹមត្រូវ និង លាងដៃជាមួយសាប៊ូ ឬ អាកុលអោយបានញឹកញាប់ ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺ Covid-១៩ ។





No comments:

Post a Comment

Pages