ខេត្តសៀមរាប៖ នៅរសៀលថ្ងៃសៅរ៍ ១១កេីត ខែពិសាខ ឆ្នាំជូត ទោស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប បានអញ្ជេីញអមដំណេីរឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះពិនិត្យទីតាំងចិញ្ចឹមត្រីចំនួនពីរទីតាំង ដេីម្បីពិនិត្យអំពីការត្រៀមជាស្បៀងក្នុងអំឡុងពេលទប់ស្កាត់ជំងឺកូវីដ ១៩ (COVID-19) ស្ថិតនៅក្រុងសៀមរាប ដោយមានការអញ្ជេីញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ប្រតិភូអមដំណេីរ ថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក នាយ នាយរងខណ្ឌជលផលសៀមរាប មន្រ្តីជំនាញព័ន្ធ និងម្ចាស់កសិដ្ឋានចិញ្ចឹមត្រី។
សូមបញ្ជាក់ផងដែរថា ការចិញ្ចឹមត្រីនៅក្នុងខេត្តសៀមរាបយេីងនេះ មានចំនួនពីរប្រភេទគឺ ចិញ្ចឹមតាមបែ និងស្រះជាលក្ខណ:គ្រួសារ ដោយក្នុងរយះពេល ៤ខែដេីមឆ្នាំ២០២០នេះ ការចិញ្ចឹមត្រីនៅក្នុងខេត្តទទួលបានទិន្នផលសរុបចំនួន ៤,៦៩៤តោន ក្នុងនោះការចិញ្ចឹមក្នុងបែមានចំនួន ២,៧១០តោន និងស្រះមានចំនួន ១,៩៨៤តោន។
Monday, May 4, 2020

Home
ព័ត៌មានខ្លីៗ
រដ្ឋមន្ត្រីក្រសួងកសិកម្មចុះពិនិត្យទីតាំងចិញ្ចឹមត្រី ដេីម្បីត្រៀមជាស្បៀងក្នុងអំឡុងពេលទប់ស្កាត់ជំងឺកូវីដ ១៩ (COVID-19)
រដ្ឋមន្ត្រីក្រសួងកសិកម្មចុះពិនិត្យទីតាំងចិញ្ចឹមត្រី ដេីម្បីត្រៀមជាស្បៀងក្នុងអំឡុងពេលទប់ស្កាត់ជំងឺកូវីដ ១៩ (COVID-19)
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433
No comments:
Post a Comment