ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ លោកជំទាវឧកញ៉ា ង៉ូវ ម៉ុច និងលោកឧកញ៉ា ង៉ូវ ស្រ៊ុន បាននាំយកអង្ករ ចំនួន១០តោន ឆៃប៉ូវ ចំនួន៥០០គីឡូ និងថវិកា ចំនួន១០លានរៀល មកឧបត្ថម្ភជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ដើម្បីចូលរួមទប់ស្កាត់ក្នុងការប្រយុទ្ធប្រឆាំងជំងឺ Covid-19 ក្នុងខេត្តកណ្តាល ដោយបានការអញ្ជើញទទួលពីឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ។
នាឱកាសនោះឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានថ្លែងអំណរគុណ ចំពោះកាយវិការសប្បុរសធម៌ លោកជំទាវឧកញ៉ា ដែលជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ។
ឯកឧត្ដម គង់ សោភ័ណ្ឌ បានមានប្រសាសន៍ថា អំណោយដែលបានប្រគល់ជូននៅពេលនេះ គឺជាការរួមចំណែកនូវសកម្មភាពមនុស្សធម៌នានា របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ១៩ ដែលរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ ដោយបានអំពាវនាវដល់គ្រប់ស្ថាប័នរដ្ឋ វិស័យឯកជន អង្គការជាតិ អន្តរជាតិនានា និងប្រជាពលរដ្ឋទូទៅ ចូលរួមប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ១៩នេះ។
ឯកឧត្តមបានសន្យាថា នឹងនាំយកអំណោយទាំងអស់នេះ ប្រើប្រាស់អោយចំគោលដៅ ដោយប្រគល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ៕
Friday, May 1, 2020

Home
ព័ត៌មានជាតិ
សប្បុរសជន បាននាំយកអំណោយមកប្រគល់ជូនដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល ដើម្បីចូលរួមទប់ស្កាត់ជំងឺ Covid-19
សប្បុរសជន បាននាំយកអំណោយមកប្រគល់ជូនដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល ដើម្បីចូលរួមទប់ស្កាត់ជំងឺ Covid-19
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433
No comments:
Post a Comment