កម្លាំងនគរបាលប៉ុស្តិចាក់អង្រែលើឃាត់ខ្លួនអ្នកលក់ថ្នាំញៀនម្នាក់ទៀតហើយ - BNP

Breaking

Friday, May 15, 2020

កម្លាំងនគរបាលប៉ុស្តិចាក់អង្រែលើឃាត់ខ្លួនអ្នកលក់ថ្នាំញៀនម្នាក់ទៀតហើយ

ភ្នំពេញ  ៖ នៅថ្ងៃ សុក្រ  ៩រោច ខែ ពិសាខ ឆ្នាំ ជូត ឯកស័ក ព ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០២០វេលាម៉ោង ១២និង៣០ នាទីរំលងអាធ្រាត នៅចំណុចផ្លូវ៦០ម៉ែត្រមុខសំណង់មិនរៀបរយក្រុមទី៨ ភូមិ ព្រែកតាគង់សង្កាត់ចាក់អង្រែលេីខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ បានឃាត់ខ្លួនជនសង្ស័យចំនួន  ០១នាក់   ឈ្មោះ ចក់រ៉ាវី ភេទ ប្រុសអាយុ ២៦ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដស្នាក់នៅ មិនពិតប្រាកដ។

ដំណេីររឿង ៖ នៅថ្ងៃទី១៥ខែ ឧសភាឆ្នាំ២០២០វេលាម៉ោង១២និង៣០នាទីកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលេី ចុះល្បាតក្នុងមូលដ្ឋានមកដល់ចំណុច កេីតហេតុខាងលេីក៏ប្រទះឃេីញជនសង្ស័យ ឈ្មោះ ចក់រ៉ាវី កំពុងឈរលក់ថ្នាំញៀនក៏ឃាត់ត្រួតពិនិត្យ ឃេីញមានក្រាមសថ្លាចំនួន ០២ កញ្ចប់ថង់តូច(សង្ស័យជាគ្រឿងញៀ)ក៏ឃាត់ខ្លួនយកមកធ្វេីការសាកសួរនៅប៉ុស្តិ៍នគរបាលចាក់អង្រែលេីតែម្ដង។ វត្ថុតាងដកហូត មាន៖ ក្រាមពណ៍សថ្លា ចំនួន០២កញ្ចប់ថង់តូច ។ បច្ចប្បន្នជនសង្ស័យខាងលើត្រូវបានឃុំខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ កសាងសំណុំរឿងតាមនិតិវិធីច្បាប់។

No comments:

Post a Comment

Pages