ភ្នំពេញ ៖ កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅបានឆ្មក់
បង្ក្រាបក្រុមអ្នកញៀនល្បែងជល់មាន់ អាប៉ោងជាច្រេីននាក់បានរត់ចែកជេីងគ្នាសព្រាតកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ស្ថិតក្នុងភូមិចំពុះក្អែក សង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅ។
កងកម្លាំងសមត្ថកិច្ចបានប្រាប់ឲ្យដឹងថាកន្លែងដែលបើកសង្វ្រៀនជល់មាន់និងអាប៉ោងដោយសារមានប្រជាពលរដ្ឋជាគំរូល្អបានរាយការណ៍ប្រាប់ថា ទីតាំងខាងលេីកំពុងបេីកល្បែងជល់មាន់ បាញ់
អាប៉ោងដោយឃើញមានមនុស្សទៅលែងយ៉ាងច្រេីន ទេីបលោកវរសេនីយ៍ឯក ម៉ៅ សឿត ដែលជាអធិការនគរបាលខណ្ឌច្បារអំពៅ បានបញ្ចាផ្ទាល់ឲ្យកម្លាំងនគរបាលព្រហ្មទណ្ឌចុះបង្ក្រាបភ្លាមៗតែម្ដង ។
ខណៈចុះប្រតិបត្តិការណ៍បង្ក្រាប ក្រុមអ្នកញៀនល្បែងជាច្រេីនបានរត់ចែកជេីងគ្នាបាត់អស់ ដោយបន្សល់ទុកសម្ភារៈ មាន់គក និងម៉ូតូ ចោលត្រង់ទីតាំងខាងលេី ។
ក្នុងប្រតិបត្តិការណ៍ចុះបង្ក្រាបនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ៖ មាន់គកដែលសំរាប់ទុកជល់៦ក្បាលរួមនិងម៉ូតូ២គ្រឿង រួមឧបករណ៍បាញ់អាប៉ោង និងសម្ភារៈមួយចំនួន ដែលកម្លាំងចុះបង្ក្រាបត្រូវបានបញ្ចូនរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ រង់ចាំចាត់ចែងតាមនីតិវិធីបន្ត ៕
Monday, May 11, 2020

Home
សន្តិសុខសង្គម
អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅធ្វើការ បង្ក្រាបទីតាំងជល់មាន់ និងបាញ់អាប៉ោងមួយកន្លែងក្នុងសង្កាត់ព្រែកថ្មី
អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅធ្វើការ បង្ក្រាបទីតាំងជល់មាន់ និងបាញ់អាប៉ោងមួយកន្លែងក្នុងសង្កាត់ព្រែកថ្មី
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433
No comments:
Post a Comment