ខេត្តកណ្ដាល៖ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ត នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០នេះ បានដឹកនាំគណៈប្រតិភូខេត្តលណ្តាល រួមមាន ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងមន្ទីរជុំវិញខេត្ត អញ្ជើញមកគោរពវិញ្ញាណក្ខន្ធ សព ឯកឧត្តមទេសរដ្ឋមន្ត្រី ហុឹម ឆែម និងចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារសព។
ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមអភិបាលខេត្ត ព្រមទាំងគណៈប្រតិភូខេត្តកណ្តាល បានអញ្ជើញដាក់កម្រងផ្កា អុជធូប ស្មិងស្មាធិ៍ គោរពឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធសព ទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម និងបានចូលរួមរំលែកទុក្ខយ៉ាងក្រោមក្រំ និងអាឡោះអាល័យជាមួយលោកជំទាវ សួស ណារ៉ា ហ៊ឹម ឆែម ចំពោះការទទួលមរណភាពរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី។
ក្នុងពិធីនេះ ឯកឧត្តមទាំងពីរបានថ្លែងនូវការសោកស្តាយចំពោះ មរណភាពរបស់ឧត្តមទេសរដ្ឋមន្ត្រី ដែលជាការបាត់បង់នូវស្វាមី បិតា និងជីតា ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅប្រកបដោយព្រហ្មវិហារធម៌ ដែលបានប្រឹងប្រែងអស់កម្លាំងកាយ ចិត្ត បញ្ញា ស្មារតី ស្ទើរពេញមួយជីវិត ដោយឥតនឿយហត់ ប្រកបដោយទឹកចិត្តស្វាមី ភក្តី ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ក្នុងការចូលរួមចំណែកយ៉ាងសកម្មបម្រើជាតិ មាតុភូមិ ជាពិសេសការលើកស្ទួយតម្លៃវប្បធម៌ ព្រះពុទ្ធសាសនា ប្រកបដោយស្មារតីទទួលខុសត្រូវ។
បន្ទប់មក ឯកឧត្តមអភិបាលខេត្ត ក៍បានអញ្ជើញសរសេរសារក្នុងសៀវភៅរំលែកមរណទុក្ខ ដោយ បានរៀបរាប់ពីការសោកស្តាយជាពន់ពេក ចំពោះមរណភាពរបស់ ឯកឧត្តមទេសរដ្ឋមន្ត្រី ហុឹម ឆែម។
ក្នុងឱកាសនោះដែរគណៈប្រតិភូខេត្តកណ្តាលក៏បាន ចូលបច្ច័យចំនួន ៦លានរៀលដល់គ្រួសារសពផងដែរ។
គួរំលឹកដែរថា ឧត្តមទេសរដ្ឋមន្ត្រី ហុឹម ឆែម បានទទួលមរណភាពកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ ក្នុងជន្មាយុ ៨២ឆ្នាំ ដោយរោគាពាធ។ ឯកឧត្តម ហុឹម ឆែម គឺជាឥស្សរជនជាន់ខ្ពស់មួយរូបក្នុងជួររាជរដ្ឋាភិបាលកម្ពុជា ជាច្រើនអាណត្តិមកហើយ។ ក្រៅពីមានឋានៈជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកម្មពិសេស ហើយនោះ ឯកឧត្តម ហុឹម ឆែម ក៏ធ្លាប់បានកាន់តួនាទីជារដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងធម្មការ និងសាសនាផងដែរ។
Wednesday, May 20, 2020

Home
ព័ត៌មានជាតិ
ថ្នាក់ដឹកនាំខេត្តកណ្ដាល បានដឹកនាំគណៈប្រតិភូមន្ត្រីរាជការមក គោរពវិញ្ញាណក្ខន្ធសពឧត្តមទេសរដ្ឋមន្ត្រី ហុឹម ឆែម
ថ្នាក់ដឹកនាំខេត្តកណ្ដាល បានដឹកនាំគណៈប្រតិភូមន្ត្រីរាជការមក គោរពវិញ្ញាណក្ខន្ធសពឧត្តមទេសរដ្ឋមន្ត្រី ហុឹម ឆែម
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433
No comments:
Post a Comment