ខេត្តកណ្ដាល៖ ឯកឧត្ដម នៃ ចារី អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្ត បានដឹកនាំប្រតិភូខេត្តកណ្ដាល ទទួលអំណោយជាសម្ភារៈបរិក្ខា ដើម្បីការពារ និងទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ ពីខេត្តប៊ិញយឿង នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម នៅច្រកទ្វាព្រំដែនអន្តរជាតិ បាវិត-ម៉ុកបាយ កាលពីព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ ។
មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្ដម ង្វៀង មិញហឹង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តប៊ិញយឿង និងជាប្រធានប្រតិភូ បានមានប្រសាសន៍ថា ការប្រគល់អំណោយជាសំភារៈបរិក្ខា នៅពេលនេះ គឺដើម្បីរឹតបន្តឹងថែមទៀតនូវស្មារតីសាមគ្គីភាព មិត្តភាព រវាងគណៈកម្មាធិការប្រជាជនខេត្តប៊ិញយឿង និងរដ្ឋបាលខេត្តកណ្ដាល ក៍ដូចជារវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម និងរួមដៃគ្នាក្នុងកិច្ចការពារ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩។
ឯកឧត្ដម នៃ ចារី អភិបាលរងខេត្ត តំណាងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តកណ្ដាល មានសេចក្ដីសោមនស្សរីករាយឥតឧបមា និងសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ គណៈកម្មាធិការប្រជាជន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខេត្តប៊ិញយឿង នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដែលបានចូលរូមឧបត្ថម្ភគាំទ្រជាសម្ភារៈបរិក្ខា ដល់រដ្ឋបាលខេត្តកណ្ដាល និងតំបន់ប្រតិបត្តិការណ៍សឹករងកណ្ដាល ក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ ដែលកំពុងកើតមានឡើងទូទាំងពិភពលោក ក៍ដូចជាក្នុងតំបន់អាស៊ានរបស់យើងផងដែរ។
ឯកឧត្ដមបន្ថែមថា ជាការពិតណាស់ ស្ថិតក្នុងកាលទេសៈបច្ចុប្បន្ន និងអតីតកាលបានបញ្ជាក់ឱ្យឃើញថា កម្ពុជា-វៀតណាម តែងតែនៅក្បែរគ្នា និងជួយគ្នាទៅវិញទៅមកក្នុងស្មារតីទទួលខុសត្រូវ និងសម្រេចបាននួវឆន្ទៈរួមរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម អំពីចំណងទាក់ទង “ភូមិផងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ស្ថិតស្ថេរ យូរងង្វែង”។
សម្ភារៈបរិក្ខាដែលរដ្ឋបាលខេត្តកណ្ដាលទទួលបាន មានម៉ាសពេទ្យ ចំនួន០៥កេសធំ ម៉ាសក្រណាត់ ចំនួន០៥កេសធំ សម្ភារៈការពារ ចំនួន២០កេសធំ ស្រោមដៃពេទ្យ ចំនួន២៥កេសតូច Cloramin B ចំនួន០៥កេសធំ សាប៊ូទឹក ចំនួន១៦កេសតូច និងអេតាណុលសុទ្ធ ចំនួន១០កេសតូច ៕
Wednesday, May 6, 2020

Home
ព័ត៌មានជាតិ
រដ្ឋបាលខេត្តកណ្ដាល ទទួលអំណោយជាសម្ភារៈបរិក្ខា មួយចំនួនពីខេត្តប៊ិញយឿង នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដើម្បីការពារទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩
រដ្ឋបាលខេត្តកណ្ដាល ទទួលអំណោយជាសម្ភារៈបរិក្ខា មួយចំនួនពីខេត្តប៊ិញយឿង នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដើម្បីការពារទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433
No comments:
Post a Comment